កម្ពុជា ត្រូវបង្កើនសមត្ថភាពគ្រប់គ្រងទឹកសម្រាប់រដូវប្រាំង

កម្ពុជា ត្រូវបង្កើនសមត្ថភាពគ្រប់គ្រងទឹកសម្រាប់រដូវប្រាំង

 

ខែវស្សាជន់ខ្លាំង រីឯខែប្រាំងរាំងរីងគ្មានទឹក បានក្លាយជានិន្នាការនៃស្ថានភាពគ្រប់គ្រងទឹក សម្រាប់ប្រទេស កម្ពុជានាប៉ុន្មានឆ្នាំកន្លងមកនេះ។ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានសំដែងនូវយោបល់ចេញពីទិដ្ឋភាពនៃ ស្ថានភាពទឹកនៅតាមភូមិស្រុកថា៖«រដូវប្រាំងនេះ ដឹងតែប្រឈមនឹងការខ្វះ ទឹកទៀតហើយ។ មកដល់ពេល នេះ ព្រែក អូរ ស្ទឹង បឹងមួយចំនួនរីងខះស្ទួតហែង»។

កាលពីខែធ្នូ ឆ្នាំ២០១៩ អគ្គលេខាធិការគណៈកម្មាការទន្លេមេគង្គ (Mekong River Commission) និង មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គរបស់ប្រទេសចិន បានចុះអនុស្សារណៈយោគ យល់គ្នាស្តីពី ការគ្រប់គ្រងកាន់តែល្អប្រសើរលើទឹកទន្លេមេគង្គ។ គោលបំណងនៃអនុស្សារណៈនេះ គឺរួមគ្នា ធ្វើការគ្រប់គ្រង និងអភិវឌ្ឍ ធនធាន ដែលបានមកពីទន្លេ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសពាក់ព័ន្ធខ្សែទឹកឡានឆាង-មេគង្គ។ គណៈកម្មការទន្លេមេគង្គ ប្រមាណថាប្រទេសកម្ពុជាអាចប្រឈមនឹងស្ថានភាពរាំងស្ងួតធ្ងន់ធ្ងរជាងប្រទេសជិតខាងខ្លួន ដែលមានឡាវ និងវៀតណាម ហើយស្ថានការណ៍នឹងកាន់តែអាក្រក់បំផុតរហូតដល់ខែ មករា ក្នុងនោះខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប ត្រូវបានគេទស្សន៍ទាយថា រងប៉ះផលពាល់ធ្ងន់ជាងគេ។

ប្រទេសកម្ពុជាមានទន្លេមេគង្គហូរកាត់ប្រវែងជាង ៥០០គីឡូម៉ែត្រ និងខ្សែទឹករាប់មិនអស់ តែកន្លងមកប្រជា ពលរដ្ឋខ្មែរនៅតែខ្វះខាតទឹកក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការងារ ផលិតរបស់ខ្លួន។ ដើម្បីរួម ចំណែកក្នុងការដោះស្រាយបញ្ហាទឹកក្នុងរដូវប្រាំង កម្ពុជាត្រូវបង្កើនសមត្ថភាពស្តុកទឹកប្រើប្រាស់ ដែលមាន វិធានការដូចខាងក្រោម៖

1. ការស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រ ដែលមានស្រាប់ជាង ២០០០កន្លែង
2. ការស្តារប្រព័ន្ធទឹកធម្មជាតិមានដូចជាអូរ ព្រែក ស្ទឹង និងបឹងធម្មជាតិ
3. ធ្វើការកសាងប្រព័ន្ធស្តុកទឹកបន្ថែមដោយរាប់បញ្ចូលដល់ការជីកស្រះតាមគ្រួសារ និងសហគមន៍។

សម័យបុរាណ អត់មានគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកទេ តែខ្មែរអាចគ្រប់គ្រងទឹកបានដូច ពាក្យចាស់ពោល ថាធ្វើស្រែ និងទឹក ធ្វើសឹក និងបាយ។ ចុះសម័យនេះ?

Close