សេចក្តីថ្លែងការណ៍ គបម ស្តីពី ការទាមទារឱ្យរាជរដ្ឋាភិបាលមានគម្រោងជាក់លាក់ដើម្បីប្រើប្រាស់ថវិកាជាតិទប់ទល់វិបត្តិកូវីដ១៩

សេចក្តីថ្លែងការណ៍ គបម ស្តីពី ការទាមទារឱ្យរាជរដ្ឋាភិបាលមានគម្រោងជាក់លាក់ដើម្បីប្រើប្រាស់ថវិកាជាតិទប់ទល់វិបត្តិកូវីដ១៩

 

ស្របពេលនៃការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី ឬកូវីដ១៩ នៅសឹងទូទាំងពិភពលោក ហើយវិបត្តិសេដ្ឋកិច្ច ក៏ចាប់ផ្តើមពង្រីកឥទ្ធិពលជាបណ្តើរៗ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំ ថវិកាជាតិដើម្បីត្រៀមទប់ទល់វិបត្តិជំងឺកូវីដ១៩ និងជួយពង្រឹងដល់ចរន្តសេដ្ឋកិច្ចជាតិ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សាទរនូវការគ្រោងថវិកាជាតិប្រមាណ ៨០០លានដុល្លារ ទៅ២០០០លានដុល្លារ ក្នុងការទប់ទល់ជំងឺផ្លូវដង្ហើមប្រភេទថ្មី ឬCOVID-19 ពីរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ គបម ទាមទារឱ្យរាជរដ្ឋាភិបាលបង្ហាញបន្ថែមពីគម្រោង ជាក់លាក់ និងបរិមាណថវិកា ដែលត្រូវចាយសម្រាប់គម្រោងទាំងនោះជាពិសេសលើ៖

1. ផ្នែកសុខភាពសាធារណៈ៖ ឧទាហរណ៍ ការត្រៀមមន្ទីរពេទ្យ មណ្ឌលសុខភាព បរិក្ខារពេទ្យសម្រាប់ព្យាបាល និងថែទាំអ្នកផ្ទុកមេរោគ។

2. ផ្នែកសេដ្ឋកិច្ច និងការងារ៖ ឧទាហរណ៍ ការគាំទ្រដល់រោងចក្រ សហគ្រាស និងសណ្ឋាគារ ដែលរងប៉ះពាល់ពីឥទ្ធិពល COVID-19។

3. ផ្នែកសង្គមកិច្ច៖ ឧទាហរណ៍ ការឧបត្ថម្ភដល់កម្មករ បុគ្គលិកពេលអស់ការងារធ្វើ និងសន្តិសុខស្បៀង។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បន្តតាមដានការឆ្លើយតបរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមបង្ការ និងត្រៀមរៀបចំសម្រាប់ហានិភ័យនៃជំងឺរលាកផ្លូវដង្ហើមថ្មីនេះ៕

 

 

 

Close