រឿងសួត និងក្រពះ មួយណាសំខាន់ជាង?

រឿងសួត និងក្រពះ មួយណាសំខាន់ជាង?

សម្រាប់មនុស្សគ្រប់រូប ជាទូទៅបានចាត់ទុកបញ្ហាសួត និងក្រពះ ជារឿងសំខាន់ដូចគ្នា។ ប៉ុន្តែនៅពេលសង្គមទាំងមូលជួបបញ្ហាជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យមានការព្រួយបារម្ភខុសគ្នារវាងសួត និងក្រពះ ដោយអ្នកមួយចំនួនព្រួយបារម្ភតែរឿងសួត ខណៈអ្នកមួយចំនួនក៏បារម្ភរឿងក្រពះដែរ ប៉ុន្តែបញ្ហសួតនៅតែជារឿងសំខាន់ជាង។ ចំណែកមួយចំនួនផ្សេងទៀតបារម្ភតែរឿងក្រពះ ដោយមិនខ្វល់អំពីសួត ខណៈមួយចំនួនបារម្ភរឿងសួតដែរ ប៉ុន្តែនៅតែផ្តល់អាទិភាពខ្ពស់ទៅដល់បញ្ហាក្រពះជាង។

តើអ្នកស្ថិតនៅក្រុមណាដែរ?

សម្រាប់អ្នកដឹកនាំ និងអ្នកដែលស្ថិតនៅក្រុមទី១និងទី២ សូមគិត និងយល់ពីអារម្មណ៍ក្រុមទី៣ និងទី៤ផង ជាពិសេសនៅពេលមានការដាក់ចេញនូវវិធានការនានា ដើម្បីការពារសួត ប៉ុន្តែប៉ះពាល់ដល់បញ្ហាក្រពះ។ ចំណែកអ្នកដឹកនាំរាជធានីខេត្ត-ក្រុង-ស្រុក-ឃុំ/សង្កាត់ គឺរែកបន្ទុកទាំងការដោះស្រាយទាំងបញ្ហាសួត និងទាំងបញ្ហាក្រពះ ជូនប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន។ អ្នកខ្លះគាត់អាចនិយាយបានថារឿងសួតសំខាន់ជាងនៅពេលនេះ ដោយសារអ្នកនិយាយនោះអត់មាន ឬអត់ទាន់មានបញ្ហាក្រពះ។ ប៉ុន្តែនៅពេលដែលបញ្ហាក្រះចូលមកដល់នោះពួកគាត់ទំនងជាផ្លាស់ប្តូរនូវទស្សនវិញក៏ថាបាន។

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ១២៥ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

Close