មូលដ្ឋានគ្រឹះនៃការសម្រេចចិត្តក្នុងក្នុងបិទខ្ទប់រាជធានី-ខេត្ត

មូលដ្ឋានគ្រឹះនៃការសម្រេចចិត្តក្នុងក្នុងបិទខ្ទប់រាជធានី-ខេត្ត

 

ការសម្រេចចិត្តបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញ ឬខេត្តមួយចំនួន ឬប្រទេសទាំងមូល បើឈរលើមូលដ្ឋានគ្រឹះ ខាងក្រោមនេះ ធ្វើឱ្យអ្នកសម្រេចចិត្តមានពេលគ្រប់គ្រាន់ និងមិនសម្រេចចិត្តទាំងតក់ក្រហល់ពេកដែរ៖

១. និន្នាការនៃការឆ្លងកន្លងមក និងការវាយតម្លៃលើការឆ្លងរយៈពេល ឧទាហរណ៍ ១០ ទៅ១៥ថ្ងៃខាងមុខ។ ការណ៍នេះ តើចំនួនមានការកើនកម្រិតណាដែរច្រើនបំផុត? ពង្រឹងការវិភាគបណ្តាញសង្ស័យអ្នកផ្ទុកកូវីដ១៩ មុននឹងសម្រេចលើចង្កោមថ្មី ដើម្បីធ្វើការគ្រប់គ្រងឱ្យទាន់ពេល។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងគួរតែមានទិន្នន័យនេះ។

២. តើការសហការ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តវិធានការ៣កុំ ៣ការពារ និងការចូលរួមធ្វើតេស្ត និងចត្តាឡីស័ករបស់អ្នកពាក់ព័ន្ធយ៉ាងណាដែរ? អាជ្ញាធរមូលដ្ឋានគួរតែគ្រប់គ្រងការងារ និងវិនិច្ឆ័យឱ្យបានល្អ។

៣. តើសមត្ថភាពនៃការទទួលព្យាបាលអ្នកឆ្លងមានប៉ុន្មាននាក់ដែរ ហើយអាចបង្កើនបានប៉ុន្មានទៀត យ៉ាងតិចបំផុត ក្នុងរយៈពេល១០ ទៅ១៥ថ្ងៃខាងមុខ។ រដ្ឋបាលរាជធានី-ខេត្ត គួរតែមាននិន្នន័យនេះ។

ប្រសិនបើចំនួនអ្នកឆ្លងមានការកើនឡើងខ្លាំងប្រជាពលរដ្ឋមិនសូវសហការ និងសមត្ដភាពទទួលព្យាបាល ឬកំណត់ការសម្រេចចិត្តបិទខ្ទប់ ជាការសម្រេចចិត្តត្រឹមត្រូវ តែគួរធ្វើដោយមានពេលវេលាសមរម្យមួយ។

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ១២៥ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

Close