យុទ្ធសាស្ត្រ គបម និងរចនាសម្ព័ន្ធការងារទប់ទល់ជាមួយកូវីដ១៩

យុទ្ធសាស្ត្រ គបម និងរចនាសម្ព័ន្ធការងារទប់ទល់ជាមួយកូវីដ១៩

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) យល់ថា ការដឹកនាំប្រទេសដើម្បីទប់ទល់កូវីដ១៩ គឺត្រូវការមេដឹកនាំ កម្លាំងប្រយុទ្ធ៤ក្រុមសំខាន់ និងក្រុមការងារហិរញ្ញវត្ថុ ដែលធ្វើការផ្ទាល់ជាមួយ នាយករដ្ឋមន្ត្រីទាក់ទងការសម្រេចចិត្ត និងសម្របសម្រួលវិធានការប្រតិបត្តិនានា៖

  1. ក្រុមទទួលខុសត្រូវគ្រប់គ្រងអាសន្នរោគ ដើម្បីគ្រប់គ្រងការឆ្លង ការព្យាបាល និងបង្ការការឆ្លងកូវីដ១៩និងការចាក់វ៉ាក់សាំង ព្រមទាំងក្រុមស្រាវជ្រាវវិភាគទិន្នន័យនៃការឆ្លង ដើម្បីគាំទ្រដល់ការសម្រេចចិត្ត និងការដាក់ឱ្យអនុវត្តវិធានការច្បាប់នានា។
  2. ក្រុមទទួលខុសត្រូវគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍ ដើម្បីអនុវត្តវិធានការរដ្ឋបាល។
  3. ក្រុមទទួលខុសត្រូវគ្រប់គ្រងស្បៀង ដើម្បីធានាថាអ្នកប្រកបរបរទាក់ទងផលិត និងផ្គត់ផ្គង់ស្បៀងដំណើរការបានល្អ។
  4. ក្រុមការងារសង្គមកិច្ច គឺតាមក្តាប់នូវព័ត៌មានជាក់លាក់ទាក់ទងនិងអ្នកជួយការលំបាកខ្លាំងដោយសារផលប៉ះពាល់កូវីដ១៩ និងវិធានការរដ្ឋបាលដើម្បីឱ្យពួកគាត់ទទួលបានដំណោះស្រាយសមរម្យ។
  5. ក្រុមការងារហិរញ្ញវត្ថុ ដែលប្រមូល គ្រប់គ្រង និងបែងចែកថវិកាសម្រាប់គាំទ្រដល់ក្រុមទាំង ៤។

ក្រុមគណៈកម្មាធិការចំពោះកិច្ចទាំង ៥នេះ មានប្រធាន និងរចនាសម្ព័ន្ធការងារប្រតិបត្តិផ្ទាល់ខ្លួនច្បាស់លាស់ ដោយអនុវត្តយន្តការត្រួតពិនិត្យ និងវាយតម្លៃឱ្យតឹងរឹងបំផុត ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសកម្ម ដើម្បីបំពេញការងាររបស់ខ្លួន ហើយធ្វើការសហការគ្នាឱ្យបានជាមួយក្រុមផ្សេងៗទៀត ក្រោមការសប្រមសម្រួលរបស់នាយករដ្ឋមន្ត្រី។

Close