វិធានការបិទខ្ទប់ក្រុងត្រូវតែផ្សាភ្ជាប់ជាមួយវិធានការដោះស្រាយបញ្ហាស្បៀងជូនប្រជាជន ទើបបានជោគជ័យ

វិធានការបិទខ្ទប់ក្រុងត្រូវតែផ្សាភ្ជាប់ជាមួយវិធានការដោះស្រាយបញ្ហាស្បៀងជូនប្រជាជន ទើបបានជោគជ័យ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សង្កេតឃើញថាវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅហាក់ដូចជាមិនបានផ្សាភ្ជាប់ឲ្យបានល្អប្រសើរជាមួយវិធានការផ្គត់ផ្គង់ និងបែងចែកស្បៀង។

 - អ្នកដឹកស្បៀងចូលទីក្រុងមានបញ្ហាទាក់ទងលិខិតស្នាមរដ្ឋបាល

- អ្នកដឹកស្បៀងទៅផ្គត់ផ្គង់តាមផ្ទះមានបញ្ហាលិខិតស្នាមរដ្ឋបាល

- អ្នកធ្វើការកន្លែងផលិត កែច្នៃ វិចខ្ចប់ លក់ដូរស្បៀងមានបញ្ហាលិខិតរដ្ឋបាល

ដើម្បីដោះស្រាយបញ្ហានេះយើងគាំទ្រការមានសេចក្ដីណែនាំរួមមួយដែលរដ្ឋបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីជួយសម្រួលដល់អ្នកដែលពាក់ព័ន្ធការងារផ្គត់ផ្គង់ស្បៀងទទួលបានលិខិតស្នាមច្បាស់លាស់ និងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់។ លើសពីនេះទៀតរដ្ឋបាលមូលដ្ឋានទាំងអស់សូមជួយសម្របសម្រួលដោះស្រាយបញ្ហាខ្វះស្បៀងជូនប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងឲ្យបានគ្រប់គ្នា។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានការលំបាកតិចបង្កើនសាមគ្គីភាពជួយដល់អ្នកដែលមានការលំបាកខ្លាំងដើម្បីរួមគ្នាទប់ទល់វិបត្តិកូវីដ១៩បានជោគជ័យទាំងអស់គ្នា។

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ១២៥ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

 

 

Close