គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គាំទ្រចំពោះការធ្វើតេស្តរហ័ស ដើម្បីឆាប់បញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គាំទ្រចំពោះការធ្វើតេស្តរហ័ស ដើម្បីឆាប់បញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សាទរ និងគាំទ្រ ចំពោះការធ្វើតេស្តរហ័សដើម្បីអាចឲ្យយើងគ្រប់គ្រង និងឆាប់បញ្ចប់បញ្ហាកូវីដ១៩នៅកម្ពុជា។

ក្រសួងសុខាភិបាលទើបចាប់ផ្តើមសម្រេចការធ្វើតេស្តរហ័សដែលនាំឲ្យយើងអាចរកឃើញអ្នកឆ្លងបានលឿនដែលងាយស្រួលក្នុងការគ្រប់គ្រងនិងឆាប់បញ្ចប់ការឆ្លង។ តាមពិត ការធ្វើតេស្តរហ័សនេះក្រសួងសុខាភិបាលគួរតែធ្វើពីមុនមក។

ការធ្វើតេស្តរហ័សនឹងអាចបង្ហាញទិន្នន័យអ្នកឆ្លងលោតឡើងខ្ពស់ តែសូមកុំបារម្ភដោយចំនួនអ្នកឆ្លងមានច្រើនតែក្នុងរយ:ពេលខ្លីទេ បើមានការគ្រប់គ្រងចង្កោមឆ្លងបានត្រឹមត្រូវ។ ដូចនេះបើក្នុងរយ:ពេល២ឬ៣ថ្ងៃនេះមានអ្នកឆ្លងនៅកើនច្រើនសូមកុំបារម្ភពេក។ អ្វីដែលបារម្ភខ្លាំងរឿងបន្ទុកការទទួលព្យាបាល។

ដល់ពេលវះកាត់ឲ្យឆាប់ចប់បញ្ហាហើយ តែសូមកុំឲ្យមានការឆ្លងពីនាំចូលទៀត។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវឲ្យក្រសួងសុខាភិបាលបង្កើន និងពង្រីកការធ្វើតេស្តរហ័សនេះឲ្យបានគ្រប់កន្លែង និងសូមអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមដើម្បីឆាប់បញ្ចប់បញ្ហាកូវីដ១៩នេះ។

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ១២៥ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

Close