ការបំពេញតួនាទីរបស់ស្ថាប័នរាជរដ្ឋាភិបាល ក្នុងការជួយប្រជាពលរដ្ឋទប់ទល់កូវីដ-១៩

ការបំពេញតួនាទីរបស់ស្ថាប័នរាជរដ្ឋាភិបាល ក្នុងការជួយប្រជាពលរដ្ឋទប់ទល់កូវីដ-១៩

ការបំពេញតួនាទីរបស់ស្ថាប័នរាជរដ្ឋាភិបាល ក្នុងការជួយប្រជាពលរដ្ឋទប់ទល់កូវីដ-១៩

 

ក្នុងពេលប្រទេសជាតិ ជាពិសេសប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជួបកូវីដ-១៩ និងវិធានការបិទខ្ទប់ តើក្រសួងសំខាន់ៗ និងរដ្ឋបាលមូលដ្ឋានបានបំពេញការងារខ្លួនបានល្អយ៉ាងណាដែរ ចូលរួមចំណែកដោះស្រាយបញ្ហា ជាពិសេសបញ្ហាស្បៀងអាហារ?

១. ក្រសួងកសិកម្មបានធ្វើអ្វីខ្លះ ដើម្បីសម្រួលឱ្យប្រជាកសិករដឹកកសិផល និងស្បៀងមកលក់ នៅភ្នំពេញ?

២. ក្រសួងពាណិជ្ជកម្ម បានធ្វើអ្វីខ្លះដើម្បីឱ្យកសិករ ពាណិជ្ជករ អ្នកដឹកជញ្ជូនអាចបែងចែក និងផ្គត់ផ្គង់ស្បៀង ដំណើរការបានល្អ?

៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើអ្វីខ្លះ ដើម្បីជួយដោះស្រាយបញ្ហាស្បៀងដល់អ្នកជួបការលំបាកខ្លាំង?

៤. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើអ្វីខ្លះ ដើម្បីជួយសម្រួលដល់ការងារដឹកជញ្ជូនកញ្ចប់ឥវ៉ាន់ពីតំបន់មួយទៅតំបន់មួយ?

៥. រដ្ឋបាលរាជធានីខេត្ត ខណ្ឌស្រុកក្រុង ឃុំសង្កាត់ បានធ្វើអ្វីខ្លះដើម្បីឱ្យកសិករមានភាពងាយស្រួល ដឹកជញ្ជូនចូលរាជធានីភ្នំពេញ?

៧. រដ្ឋបាលរាជធានីខេត្ត ខណ្ឌ/ស្រុក/ក្រុង ឃុំ/សង្កាត់ បានធ្វើអ្វីខ្លះ ដើម្បីសម្រួលដល់ការងារលក់ និងដឹកស្បៀងជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លួន?

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) យល់ឃើញថា បញ្ហាផ្គត់ផ្គង់កសិកផល និងស្បៀងមកកាន់រាជធានីភ្នំពេញ អាចប្រព្រឹត្តទៅបានរលូនល្អ ដែលនាំឱ្យប្រជាពលរដ្ឋទទួលបានស្បៀង ក្នុងតម្លៃសមរម្យ និងកសិករមានទីផ្សារល្អប្រសើរ បើក្រសួង និងស្ថាប័នពាក់ព័ន្ធបំពេញតួនាទីរបស់ខ្លួន និងមានសហការគ្នាបានល្អប្រសើរ។

សូមបញ្ជាក់ថា មន្ត្រីធ្វើការនៅស្ថាប័នពាក់ព័ន្ធដែលបានរៀបរាប់ខាងលើ ជាអ្នកទទួលប្រាក់ខែពីរដ្ឋ តាមរយៈថវិកាជាតិ ដែលជាការចូលរួមចំណែករបស់ប្រជាពលរដ្ឋដោយការបង់ពន្ធអាករផ្សេងៗ។

នេះជាពេលវេលាដែលមន្រ្តីទាំងអស់បង្ហាញស្នាដៃក្នុងការចូលរួមដោះស្រាយវិបត្តកូវីដ-១៩ ទៅតាមជំនាញរបស់ខ្លួន។

 

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

 

 

 

Close