ទស្សនគបម ចំពោះការចាក់វ៉ាក់សាំងតិចតែបានចំណេញច្រើន

ទស្សនគបម ចំពោះការចាក់វ៉ាក់សាំងតិចតែបានចំណេញច្រើន

 

ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ កំពុងនាំមកនូវវិបត្តិកាន់តែធំសម្រាប់កម្ពុជា ទាំងអសន្នរោគ និងសេដ្ឋកិច្ច។ ប៉ុន្តែយើងអាចនៅគ្រប់គ្រងសភាពការ ជាពិសេសការពារកុំឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរថែមទៀត នៅពេលខាងមុខ តាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនៅតំបន់ និងក្រុមអាទិភាព៖

១. ក្រុមអ្នកផ្សារមានអ្នកលក់ អ្នកធ្វើការនៅផ្សារទាំងអស់។ សរុបនៅកម្ពុជាមានជាង ៥០០ផ្សារនៅទូទាំងប្រទេស ដែលផ្សារធំៗមានប្រមាណជា២០០ ទៅ៣០០ផ្សារ ក្រុមគោលដៅដែលត្រូវចាក់វ៉ាក់សាំងមានប្រហែលពី១០ម៉ឺន ទៅ២០ម៉ឺននាក់។

២. ក្រុមអ្នកដឹកជញ្ជូនទាំងអស់ដោយចាប់ផ្តើមពីក្រុមអ្នកដឹកស្បៀង។

៣. ក្រុមកម្មកររោងចក្រ និងកន្លែងបណ្តុំរស់នៅរបស់កម្មករ

៤. ក្រុមអ្នកធ្វើការងារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន

៥. ក្រុមប្រជាពលរដ្ឋរស់នៅតំបន់ទេសចរណ៍សំខាន់ៗដូចជា ខេត្តសៀមរាម ក្រុងព្រះសីហនុ សែនមនោរម្ម(ខេត្តមណ្ឌលគិរី) ជាដើម។

ក្រុមដែលរាយខាងលើនេះ គួរតែមានយុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានមុនគេ ដោយបរិមាណវ៉ាក់សាំង អាចត្រូវការរហូតដល់២លានដូស (២ដង) ដែលកិច្ចការនេះអាចធ្វើហើយនៅរយៈពេល២ខែខាងមុខ។

 

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

 

Related Articles

Close