GDP៖ រាជរដ្ឋាភិបាល គួរត្រៀមកញ្ចប់ថវិកាបន្ថែមសម្រាប់ជួយដល់ប្រជាពលរដ្ឋជួបការលំបាកខ្លាំង

GDP៖ រាជរដ្ឋាភិបាល គួរត្រៀមកញ្ចប់ថវិកាបន្ថែមសម្រាប់ជួយដល់ប្រជាពលរដ្ឋជួបការលំបាកខ្លាំង

 

ការឆ្លងមេរោគកូវីដ-១៩ ក្រោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ កំពុងតែបន្តកើនឡើង ដែលកំពុងនាំមកនូវហានិភ័យកាន់តែខ្ពស់ដល់បញ្ហាសុខភាព សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) យល់ឃើញថា បើស្ថានភាពនៅបន្តរបៀបនេះ ហើយការបិទខ្ទប់រាជធានី និងតំបន់មួយចំនួនបន្តថែមទៀត រាជរដ្ឋាភិបាលត្រូវរៀបចំឡើងវិញផែនការមេជាក់លាក់ ដើម្បីត្រៀមទប់ទល់ និងដោះស្រាយបញ្ហា ដែលនឹងកើតមានឡើងក្នុងរយៈពេល ១ខែទៅ៣ខែ ខាងមុខជាពិសេសកម្ពុជា ត្រូវការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាពីរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ជីវភាព និងបំណុលរបស់ប្រជាពលរដ្ឋខ្មែរ។

ក្នុងន័យនេះ ការសិក្សាស្រង់ទិន្នន័យឱ្យបានច្បាស់លាស់ និងទាន់ពេលនូវចំនួនប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំង ដើម្បីរៀបចំកញ្ចប់ថវិកាជួយដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល គួរតែធ្វើការបន្ថែមជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីសម្រួលលើការសងបំណុល (ទាំងដើម និងការ) ក្នុងរយៈពេលកំណត់មួយ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) យល់ឃើញថា ការទប់ស្កាត់កុំឱ្យមានការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។

 

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

 

Close