៣០ មេសា ជាថ្ងៃវៀតណាមត្រូវរំឭកគុណខ្មែរ

៣០ មេសា ជាថ្ងៃវៀតណាមត្រូវរំឭកគុណខ្មែរ

 

៣០ មេសា ១៩៧៥ វៀតណាមត្រូវបានបង្រួមបង្រួមស្ថាពរ

វៀតណាមគួរតែរំឭកគុណដល់ខ្មែរដែរ ចំពោះព្រឹត្តការណ៍ប្រវត្តិសាស្រ្តកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ ប្រវត្តិសាស្ត្រនយោបាយ ប្រាប់ថាថ្ងៃទី ៣០ ខែមេសា ១៩៧៥ ទីក្រុងសៃហ្គន និងរដ្ឋាភិបាលវៀតណាមខាងត្បូង(យួនសេរី)ត្រូវបានផ្តួលរំលំដោយសង្គ្រាមរបស់ទាហានវៀតកុង និងវៀតណាមកុម្មុយនីស្ត ហើយជាមួយនេះសមរភូមិសង្រ្គាមវៀតណាមត្រូវបានបិទបញ្ចប់ ហើយការបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូងទទួលជោគជ័យជាស្ថាពរ។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនយោបាយដឹកនាំរដ្ឋនេះ បាននាំមកនូវសន្តិភាពបន្ទាប់ពីសង្រ្គាមដែលសម្លាប់ជីវិតមនុស្សរាប់លាននាក់ ហើយក៏បានបង្រួមបង្រួមដែនដីរវាងវៀតណាមខាងជើង និងខាងត្បូង ឲ្យក្លាយទៅជាប្រទេសដ៏ធំមួយនៅប៉ែកអាស៊ីអាគ្នេយ៍។

កត្តាជោគជ័យបង្រួបបង្រួមវៀតណាម

ជោគជ័យរបស់វៀតណាមក្នុងការបង្រួមបង្រួមវៀតណាមទាំង២ក៏ដោយសារកត្តាខាងក្រៅដូចជា៖

ទី១. ការជួយពីបារាំងដោយកាត់ដីកម្ពុជាក្រោមឲ្យវៀតណាម(ខាងត្បូង)នៅឆ្នាំ១៩៤៩។

ទី២. ការជួយពីចិន និងសូវៀតដល់វៀតណាមក្នុងការធ្វើសង្រ្គាមរំដោះវៀតណាមខាងត្បូង។

ទី៣. ការជួយពីកម្ពុជា និងឡាវក្នុងការផ្តល់ទឹកដីឲ្យវៀតណាមខាងជើង និងវៀតកុងក្នុងការវាយលុកចូលមកវៀតណាមខាងត្បូង។

ជាសរុបវៀតណាមគួរតែអរគុណខ្មែរដោយសារទឹកដីដែលវៀតណាមបង្រួមបង្រួមគ្នាជាសាធារណរដ្ឋសង្គមនិយមវៀតណាមបច្ចុប្បន្នពីមុនជាទឹកដីកម្ពុជាក្រោម(ខ្មែរក្រោម) ហើយការបង្រួបបង្រួមដែនដី វៀតណាមទាំង២នេះអាចធ្វើបានក៏ដោយសារមានការជួយពីកម្ពុជាក្នុងការផ្តល់ទឹកដីជាជម្រកក្នុងការធ្វើសង្រ្គាមដែរ។

ការលះបង់ និងខាតបង់របស់ខ្មែរ

នៅក្នុងសង្រ្គាមវៀតណាម កម្ពុជាបានបង់ថ្លៃយ៉ាងខ្ពស់ដើម្បីជួយ គឺទឹកដីខ្មែរប៉ែកឦសាន បូព៌ា និងអាគ្នេយ៍ ដែលគេដឹងឮថា ជាផ្លូវលំហូជីមិញ ត្រូវបានអនុញ្ញាតឱ្យពួកវៀតកុងប្រើប្រាស់ដើម្បីដឹកស្បៀង សព្វាវុធ និងវាយលុកចូលវៀតណាមខាងត្បូង ហើយជាមួយនេះក៏ទទួលរងការទំលាក់គ្រាប់បែករបស់អាមេរិក និងរុញឱ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមចាប់ពីឆ្នាំ១៩៧០ រហូតដល់ ថ្ងៃ១៧ មេសា ១៩៧៥ ហើយក្រោយមកបន្តរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៣ ខែតុលា ១៩៩១។ ក្នុងនោះដែរ ជីវិតប្រជាពលរដ្ឋខ្មែរប្រមាណ ៣លាននាក់ ត្រូវបានបាត់បង់ជីវិតដែលចេញពីផលវិបាកនៃសង្រ្គាមបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូង។

ការសង់ស្តូបរំឭកគុណ

តើខ្មែរ និងវៀតណាម នរណាជំពាក់គុណនរណា បើខ្មែរសង់ស្តូបរំឭកគុណវៀតណាម តើវៀតណាមមានសង់ស្តូបរំឭកគុណខ្មែរវិញទេ។

ឈ្វេងយល់បន្ថែមពីសិល្ប: ឬ របៀបនៃការដឹកនាំនយោបាយ

ការលើកឡើងខាងលើនេះ គឺចង់ឲ្យយុវជនខ្មែរយើងធ្វើការឈ្វេងយល់បន្ថែមពីសិល្ប: ឬ របៀបនៃការដឹកនាំនយោបាយរបស់វៀតណាមក្នុងការសហការជាមួយអ្នកដឹកនាំបរទេសកន្លងមកដូចជាអ្នកដឹកនាំបារាំង អាមេរិក ចិន សូវៀត ឡាវ និងកម្ពុជា ដើម្បីប្រយោជន៍វែងឆ្ងាយរបស់ជាតិសាសន៍គេ។

សូមឱ្យយុវជនខ្មែរ សិក្សាពីប្រវត្តិសាស្រ្តនយោបាយឲ្យបានច្រើនដើម្បីងាយស្រួលក្នុងការចូលរួមការដឹកនាំប្រទេសបន្តទៅមុខឲ្យកាន់តែប្រសើរឡើង។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) នឹងត្រូវព្យាយាមសិក្សាបន្ថែមទៀតពីប្រវត្តិសាស្ត្រនយោបាយ ហើយចងក្រងជាឯកសារប្រវត្តិសាស្រ្តនយោបាយមួយ សម្រាប់ចូលរួមចំណែកក្នុងការផ្តល់ចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយ ក្នុងបំណងឱ្យកូនខ្មែរឈ្វេងយល់ពីប្រវត្តិសាស្ត្រ និងមេរៀនពីប្រវត្តិសាស្ត្រនយោបាយកន្លងមក ដើម្បីដឹកនាំប្រទេសខ្មែរឱ្យល្អប្រសើរ៕

 

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

 

Close