អគ្គិសនីកម្ពុជាពិតជាមានសមត្ថភាពជួយដោះស្រាយការលំបាកប្រជាពលរដ្ឋក្នុងពេលមានវិបត្តិកូវីដ-១៩

អគ្គិសនីកម្ពុជាពិតជាមានសមត្ថភាពជួយដោះស្រាយការលំបាកប្រជាពលរដ្ឋក្នុងពេលមានវិបត្តិកូវីដ-១៩

 

អគ្គិសនីកម្ពុជា ជាក្រុមហ៊ុនសាធារណៈ(របស់រដ្ឋ)ផ្តាច់មុខក្នុងការផ្តល់សេវាអគ្គិសនីជូនប្រជាពលរដ្ឋ។ ក្នុងពេលដែលប្រជាពលរដ្ឋជួបវិបត្តិកូវីដ-១៩ អគ្គិសនីកម្ពុជាត្រូវមានវិធានការជួយសម្រួលដល់ប្រជាពលរដ្ឋជាអតិថិជន។

ចំនួនអតិថិជនរបស់អគ្គិសនីកម្ពុជាទូទាំងប្រទេសមានជាង២លាននាក់។ ក្នុងចំណោមនោះ ចំនួនអតិថិជន ឬ គ្រួសារដែលជួបការលំបាកខ្លាំង ជាពិសេស អ្នកនៅតំបន់បិទខ្ទប់ ដូចជាតំបន់ក្រហម និងលឿងទុំ ប្រហែលជា២សែនគ្រួសារ ឬ ១០ភាគរយនៃអតិថិជនសរុប។

ការផ្អាក ឬ ការពន្យារក្នុងការបង់លុយ ឬ ការឱ្យជំពាក់ការបង់ប្រចាំខែ ពី១ខែទៅ៣ខែ ដូចជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ចរន្តសាច់ប្រាក់របស់ក្រុមហ៊ុនដែរ។ ណាមួយទៀតក្រុមហ៊ុនដែលគ្រប់គ្រងបានល្អត្រូវមានប្រាក់បម្រុងសម្រាប់ទ្រទ្រង់ចរន្តសាច់ប្រាក់ក្នុងរយៈពេលកំណត់ណាមួយ។

រាជរដ្ឋាភិបាលក៏ត្រូវជួយឧបត្ថម្ភធនដល់អគ្គិសនីកម្ពុជាផងដែរក្នុងករណីចាំបាច់នេះ។

 

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

 

Close