សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន២ឃុំ នៅខេត្តភូមិភាគឦសាន រៀបចំសមាជ

សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន២ឃុំ នៅខេត្តភូមិភាគឦសាន រៀបចំសមាជ

សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន២ឃុំ នៅខេត្តភូមិភាគឦសាន រៀបចំសមាជ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជា្របថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន២ឃុំ នៅខេត្តភូមិភាគឦសាន នឹងរៀបចំសមាជបន្តបន្ទាប់គ្នាក្នុងគោលបំណង៖

១-អនុម័តគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានឃុំ និង
២-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិ គបម ឃុំ។

កាលបរិច្ឆេទ៖ ឃុំយ៉ាទុងនៅថ្ងៃសៅរ៍ ទី២៩ និងឃុំបរខាំនៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦
អាសយដ្ឋាន៖ ភូមិសូល ឃុំយ៉ាទុង និងភូមិទុង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានគម្រោងគាំទ្រឃុំចំនួន២០ ឱ្យក្លាយទៅជាឃុំគំរូ ផ្នែកអភិបាល កិច្ចល្អ តាមគោលការណ៍ប្រជាធិបតេយ្យ ហើយឃុំយ៉ាងទុង និងឃុំបរខាំ នៅខេត្តរតនគិរីនឹងក្លាយទៅជាឃុំទី១៨ និង១៩ ក្នុងចំណោមឃុំដែលបានរៀបចំសមាជ។ មកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៨ខេត្តហើយ ដែលបានរៀបចំបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានតាមឃុំរៀងខ្លួន ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាប និងអញ្ជើញចូលរួមតាមការគួរ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ០៧០ ៥១ ៥៦ ៥៧

Close