សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំខ្នាឆ្មារ នឹងរៀបចំសមាជ

សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំខ្នាឆ្មារ នឹងរៀបចំសមាជ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំខ្នាឆ្មារ នឹងរៀបចំសមាជក្នុងគោលបំណង៖

១. អនុម័តគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានឃុំខ្នាឆ្មារ និង
២. បោះឆ្នោតជ្រើសរើស គណៈកម្មាធិការប្រតិបត្តិ គបមឃុំខ្នាឆ្មារ។

កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ នាទីព្រឹក
អាសយដ្ឋាន៖ ភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា ឃុំខ្នាឆ្មារជាឃុំដំបូងនៅក្នុងខេត្តកំពង់ឆ្នាំងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយនឹងក្លាយទៅជាឃុំទី១៥ ដែលសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានរៀបចំសមាជ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមតាមការគួរ។

បញ្ជាក់៖ បើអស់លោកលោកស្រីអ្នកសារព័ត៌មានជាតិ-អន្តជាតិ មានចំណាប់អារម្មណ៍ ក្នុងការចូលរួមយក ព័ត៌មានសូមទាក់ទងតាមរយៈ លោក អាន វិចិត្រ ទូរស័ព្ទលេខ ០៧០ ៥១ ៥៦ ៥៧។

Related Articles

Close