គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំត្រពាំងព្រីង នឹងរៀបចំសមាជ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំត្រពាំងព្រីង នឹងរៀបចំសមាជ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំត្រពាំងព្រីង នឹងរៀបចំសមាជ ក្នុងគោលបំណង៖

១. អនុម័តគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានឃុំត្រពាំងព្រីង និង
២. បោះឆ្នោតជ្រើសរើស គណៈកម្មាធិការប្រតិបត្តិ គបមឃុំត្រពាំងព្រីង។

កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ នាទីព្រឹក
អាសយដ្ឋាន៖ ភូមិជ័យសុខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ថា ឃុំត្រពាំងព្រីងគឺជាឃុំទី១ នៅក្នុងខេត្តត្បូងឃ្មុំ ដែលសមាជិកមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរួមគ្នាបង្កើតឡើងក្នុងចំណោមឃុំ១១ដែលបានធ្វើសមាជរួចរបស់គណបក្ស។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមតាមការគួរ។

បញ្ជាក់៖ បើអស់លោកលោកស្រីអ្នកសារព័ត៌មានជាតិ-អន្តជាតិ មានចំណាប់អារម្មណ៍ ក្នុងការចូលរួមយក ព័ត៌មានសូមទាក់ទងតាមរយៈ លោក អាន វិចិត្រ ទូរស័ព្ទលេខ ០៧០ ៥១ ៥៦ ៥៧។

Close