គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជា្របថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំស្ពឺ ក នឹងរៀបចំសមាជ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជា្របថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំស្ពឺ ក នឹងរៀបចំសមាជ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជា្របថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំស្ពឺ ក នឹងរៀបចំសមាជក្នុងគោលបំណង៖

១-អនុម័តគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានឃុំស្ពឺ ក និង
២-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិ គបម ឃុំស្ពឺ ក។

កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០១៦
អាសយដ្ឋាន៖ ភូមិព្រេច ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង

គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានគម្រោងគាំទ្រឃុំចំនួន២០ ឱ្យក្លាយទៅជាឃុំគំរូ ផ្នែកអភិបាល កិច្ចល្អ តាមគោលការណ៍ប្រជាធិបតេយ្យ។ ឃុំស្ពឺ ក នឹងក្លាយទៅជាឃុំទី១៧ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ មកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៨ខេត្តហើយ ដែលបានរៀបចំបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានតាមឃុំរៀងខ្លួន ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាប និងអញ្ជើញចូលរួមតាមការគួរ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ០៧០ ៥១ ៥៦ ៥៧

Close