គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំស្វាយរំពារ នឹងរៀបចំសមាជ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំស្វាយរំពារ នឹងរៀបចំសមាជ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំស្វាយរំពារ នឹងរៀបចំសមាជ ក្នុងគោលបំណង៖

១. អនុម័តគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានឃុំស្វាយរំពារ និង
២. បោះឆ្នោតជ្រើសរើស គណៈកម្មាធិការប្រតិបត្តិ គបមឃុំស្វាយរំពារ។

កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ នាទីព្រឹក
អាសយដ្ឋាន៖ ភូមិទួល ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា ឃុំស្វាយរំពារនឹងក្លាយជាឃុំទី១៣ ដែលសមាជិកមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរួមគ្នាបង្កើតឡើង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមតាមការគួរ។

បញ្ជាក់៖ បើអស់លោកលោកស្រីអ្នកសារព័ត៌មានជាតិ-អន្តជាតិ មានចំណាប់អារម្មណ៍ ក្នុងការចូលរួមយក ព័ត៌មានសូមទាក់ទងតាមរយៈ លោក អាន វិចិត្រ ទូរស័ព្ទលេខ ០៧០ ៥១ ៥៦ ៥៧។

Close