សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានសង្កាត់កណ្តោលដុំ រៀបចំសមាជ

សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានសង្កាត់កណ្តោលដុំ រៀបចំសមាជ

សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានសង្កាត់កណ្តោលដុំ រៀបចំសមាជ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានសង្កាត់កណ្តោលដុំ នឹងរៀបចំសមាជ ក្នុងគោលបំណង៖

១. អនុម័តគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានសង្កាត់កណ្តោលដុំ និង
២. បោះឆ្នោតជ្រើសរើស គណៈកម្មាធិការប្រតិបត្តិ គបមសង្កាត់កណ្តោលដុំ។

កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ នាទីព្រឹក
អាសយដ្ឋាន៖ ភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះសមាជិកមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានរៀបចំសមាជឃុំ-សង្កាត់ចំនួន១៣រួចមកហើយ។ រីឯសង្កាត់កណ្តោលដុំនឹងក្លាយទៅជាឃុំ-សង្កាត់ទី១៤ ក្នុងចំណោមឃុំ-សង្កាត់ដែលបានរៀបចំសមាជគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅទូទាំងប្រទេស។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមតាមការគួរ។

បញ្ជាក់៖ បើអស់លោកលោកស្រីអ្នកសារព័ត៌មានជាតិ-អន្តជាតិ មានចំណាប់អារម្មណ៍ ក្នុងការចូលរួមយក ព័ត៌មានសូមទាក់ទងតាមរយៈ លោក អាន វិចិត្រ ទូរស័ព្ទលេខ ០៧០ ៥១ ៥៦ ៥៧។

Close