បក្ស​មូលដ្ឋាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ​បក្ស​នយោបាយ​ឲ្យ​គោរព​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស

បក្ស​មូលដ្ឋាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ​បក្ស​នយោបាយ​ឲ្យ​គោរព​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស

បក្ស​មូលដ្ឋាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ​បក្ស​នយោបាយ​ឲ្យ​គោរព​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស

​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ១៩៩១ ប្រជា​ពលរដ្ឋ​ខ្មែរ អ្នកនយោបាយ ប្រមុខ​រដ្ឋភិបាល គណបក្សប្រឆាំង​ជាដើម សុទ្ធតែ​បាន​ប្រកាស​ប្រារព្ធ​ខួប​នៃ​កិច្ចព្រមព្រៀង​នេះ​ដូច​គ្នា​។

​ដោយឡែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២១ តុលា នេះ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​មួយ​ដោយ​បាន​លើកឡើង​ថា ទោះជា​២៥​ឆ្នាំ កន្លងផុត​ទៅ​យ៉ាងណាក្ដី គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យល់ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅតែ​ជា​មូលដ្ឋាន​គតិយុត្តិ​កំរិត​អន្តរជាតិ​ដ៏​សំខាន់​មួយ ដែល​ធានា​នូវ​អធិបតីភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​ការកសាង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​យ៉ាងណាមិញ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា គណបក្សនយោបាយ និង​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​គោរព​ស្មារតី និង​តម្លៃ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​អាច​ធានាបាន​នូវ​សិទ្ធិ​មនុស្ស និង​ការបោះឆ្នោត​ប្រកបដោយ​សេរី និង​យុត្តិធម៌​ផងដែរ​។​

សូម​រំឭកថា បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​បាន​បញ្ជប់​ទៅ​ក្នុងអំឡុងឆ្នាំ​១៩៧៩​យ៉ាងណាក្ដី ក៏​ប្រទេស​កម្ពុជា​មិនទាន់​ទទួល​បាន​សន្តិភាព​ពេញលេញ​នៅឡើយ​ទេ​។ យ៉ាងនេះ​ហើយ​ទើប​មាន​កិច្ចចរចា​សន្តិភាព​មួយ​បាន​ធ្វើឡើង នោះ​គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ដើម្បី​បញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា និង​បាន​នាំ​កម្ពុជា​ឲ្យ​ស្គាល់​ការ​បោះឆ្នោត​ដំបូង​នៅ​ឆ្នាំ​១៩៩៣​ទៀតផង​៕

ប្រភព៖ វាយោ

Related Articles

Close