គបម ថ្កោលទោស ចំពោះទង្វើដ៏ព្រៃផ្សៃនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ហើយចាត់ទុកទង្វើនេះថា ជាភាពកំសាក និងថោកទាប

គបម ថ្កោលទោស ចំពោះទង្វើដ៏ព្រៃផ្សៃនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ហើយចាត់ទុកទង្វើនេះថា ជាភាពកំសាក និងថោកទាប

គបម ថ្កោលទោស ចំពោះទង្វើដ៏ព្រៃផ្សៃនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ហើយចាត់ទុកទង្វើនេះថា ជាភាពកំសាក និងថោកទាប

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការសោកស្តាយជាខ្លាំង ដែលបានទទួលព័ត៌មានពីការបាញ់សម្លាប់ទៅលើលោកបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ សមាជិក និងថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានទាំងអស់ សូមចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារ និងញាតិមិត្ត យ៉ាងក្រៀមក្រំ។

លោកបណ្ឌិត កែម ឡី ជាអ្នកសិក្សាវិភាគបញ្ហាសង្គម តាមលក្ខណៈវិទ្យាសាស្ត្រដ៏ស៊ីជម្រៅម្នាក់។ លោកតែងចែករំលែកព័ត៌មានជូនសាធារណជន តាមរយៈការវិភាគបែបលក្ខណៈវិទ្យាសាស្ត្រ របស់លោក ប្រកបដោយក្តីក្លាហាន។

លោកតែងហ៊ាននិយាយរិះគន់អំពីបញ្ហាសង្គម និងនយោបាយ ក្នុងគោលបំណងកែលម្អឱ្យមានភាពប្រសើរឡើង។ ការចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យធនផ្ទាល់ខ្លួន ក្នុងបុព្វហេតុជួយសង្គម បានផ្តល់ជាវីរៈភាពជាគំរូ ដ៏គួរឱ្យគោរព។

លោកបណ្ឌិត កែម ឡី ធ្លាប់ជាស្ថាបនិកបណ្តាញសង្គមខ្មែរដើម្បីខ្មែរ និងជាអ្នកផ្តួចផ្តើមមួយរូបក្នុងការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងបានជួលផ្តល់ឱវាទបង្កើតគោលនយោបាយជាតិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ផ្នែកសុខាភិបាល និងកំណែទម្រង់រដ្ឋបាលសាធារណៈ។

យើងសូមថ្កោលទោស ចំពោះទង្វើដ៏ព្រៃផ្សៃនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ហើយចាត់ទុកទង្វើនេះថា ជាភាពកំសាក និងថោកទាប។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកអ្នកពាក់ព័ន្ធពិតប្រាកដក្នុងករណីឃាតកម្មនេះ មកផ្តន្ទាទោសតាមផ្លូវច្បាប់។

ជាមួយគ្នានេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមរំលឹកដល់រាជរដ្ឋាភិបាល ឱ្យអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការធានា ការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់រូប កុំឱ្យរស់នៅក្នុងភាពភ័យខ្លាច។

Close