គបម អំពាវនាវដល់រាជរដ្ឋាភិបាល និងសភាជាតិ យកចិត្តទុកដាក់ ដោះស្រាយបញ្ហាវិបត្តិទីផ្សារ និងតម្លៃស្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មើលឃើញថា វិបត្តិទីផ្សារ និងតម្លៃស្រូវអាចនឹងកើតមានឡើងជាថ្មីទៀត ហើយអាចធ្ងន់ធ្ងរជាងពេលមុនទៀត ដោយនៅប្រទេសកម្ពុជា គឺរដូវច្រូតកាត់ធំ ក្នុង ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៦ និងខែមករា ឆ្នាំ២០១៧ ហើយម៉ាស៊ីនកិនស្រូវជាច្រើនកំពុងជួបបញ្ហាក្នុងការលក់ស្រូវ អង្ករ ដែលមានស្រាប់។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើឱ្យរាជរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាយ៉ាងតិច ១០០ លានដុល្លារ ផ្តល់ទុនកម្ចីទៅដល់រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ដើម្បីទិញស្រូវ និងវិនិយោគលើឡសម្ងួតស្រូវ និងប្រើប្រាស់ជាទុនបង្វិលទិញស្រូវស្តុកទុក ដើម្បីទប់ស្កាត់វិបត្តិនៃការធ្លាក់ចុះតម្លៃស្រូវសាជាថ្មីទៀត។

ជាមួយគ្នានេះ ដើម្បីអនុវត្តឱ្យបានល្អនូវនយោបាយសន្តិសុខស្បៀង រាជរដ្ឋាភិបាលគួរទិញស្រូវស្តុកទុក ដែលបរិមាណអាចស្មើនឹងប្រាំភាគរយនៃផលស្រូវច្រូតកាត់សរុបទូទាំងប្រទេស ឬ ដែលជាប្រមាណកន្លះលានតោន ដើម្បីចូលរួមទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវ នារដូវប្រមូលផល និងការឡើងថ្លៃអង្ករខ្លាំងពេកក៏ដូចជាត្រៀមបង្ការហានិភ័យផ្សេងៗ។

ក្រៅពីនេះទៀត ក្រសួងមហាផ្ទៃត្រូវធ្វើការទប់ស្កាត់នូវការទាលុយ តាមផ្លូវលើការដឹកជញ្ជូនស្រូវ ដែលបង្កើនបន្ថែមលើចំណាយថ្លៃដើមស្រូវអង្ករ ដែលប៉ះពាល់ដល់ការប្រកួត ប្រជែងរបស់កម្ពុជា។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវដល់រាជរដ្ឋាភិបាល និងសភាជាតិ យកចិត្តទុកដាក់ ដោះស្រាយបញ្ហាវិបត្តិទីផ្សារ និងតម្លៃស្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមដ៏ធំរបស់កសិករយើង៕

Close