លោក​យ៉ង សាំង​កុមារ​៖ មិនទាន់មាន​អន្តរាគមន៍​ជាក់លាក់​ណាមួយ រឿង​ស្រូវ​ធ្លាក់​ថ្លៃ​!

លោក​យ៉ង សាំង​កុមារ​៖ មិនទាន់មាន​អន្តរាគមន៍​ជាក់លាក់​ណាមួយ រឿង​ស្រូវ​ធ្លាក់​ថ្លៃ​!

លោក​យ៉ង សាំង​កុមារ​៖ មិនទាន់មាន​អន្តរាគមន៍​ជាក់លាក់​ណាមួយ រឿង​ស្រូវ​ធ្លាក់​ថ្លៃ​!

​ក្នុង​ឆ្នាំ​២០១៦​នេះ អ្វី​ដែល​ប្រជាកសិករ នឹកស្មាន​មិន​ដល់​នោះ គឺ​បន្ទាប់​ស្រូវ​កាត់​រួច ពួក​គេ​សង្ឃឹមថា តម្លៃ​ស្រូវ​នឹង​ឡើង ថ្លៃ ដោយសារ​តែ​ទឹកជំនន់ បាន​បំផ្លាញ​ផល​ស្រូវ អស់​ជាច្រើន​ហិកតា ប៉ុន្តែ​ផ្ទុយទៅវិញ បែរ​ជា​ចុះ​ថោក​ជាង​ឆ្នាំ​មុន​ទៅ​ទៀត​។ តើ​មូលហេតុ​នេះ បណ្តាល​មក ពី​គ្មាន​តម្រូវការ ឬ ក៏​ឈ្មួញ​ទម្លាក់​ថ្លៃ​?

​ជាថ្មី​ម្តងទៀត លោក​យ៉ង សាំង​កុមារ ប្រធាន​អង្គការសេ​ដាក និង​ជា​ស្ថាបនិក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានលើកឡើង​ពី​ក្តីព្រួយបារម្ភ ចំពោះ​ការធ្លាក់ចុះ នៃ​តម្លៃ​ស្រូវ រួម​នឹង​គ្រឹះ​ដោះស្រាយ​មួយចំនួន ដល់​ប្រជាពលរដ្ឋ រស់​នៅក្នុង​ឃុំ​ត្រ​ពាំ​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​លោក​យ៉ង សាំង​កុមារ ថា​លោក​មិនដែល​ឃើញ​តម្លៃ​ស្រូវ​ឆ្នាំ​ណា ធ្លាក់ចុះ​ដូច​តម្លៃ​ស្រូវ​នៅក្នុង​ឆ្នាំ​២០១៦​នេះឡើយ ប៉ុន្តែ​បែរជា​ទំនិញ​ផ្សេងៗ​ដូចជា​បន្លែ ផ្លែឈើជាដើម ឡើងថ្លៃ​ទៅវិញ​។ លោក​បន្ថែមថា រហូតមកដល់​ពេលនេះ លោក​មិន​ទាន់​ឃើញ​ការអន្តរាគមន៍ ជាក់លាក់​ណាមួយ ជួយ​ដល់​ប្រជា​កសិករ​នៅ​ឡើយ​ទេ​។ ជាមួយគ្នានេះ លោក​យ៉ង សាំង​កុមារ បាន​ផ្តល់​ជា​អនុសាសន៍ ដល់​ប្រជាពលរដ្ឋ​ថា​......!

លោក​ចាន់ សុផល អ្នកវិភាគ​សេដ្ឋកិច្ចកម្ពុជា បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា​នេះ​ថា ការធ្លាក់​ចុះ​ថ្លៃ តម្លៃ​ស្រូវ​នៅ​កម្ពុជា ដោយសារ​តែ​គោលនយោបាយ ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ ក្នុង​តម្លៃ​ខ្ពស់ របស់​រដ្ឋាភិបាល​ថៃ ប្រមាណ​ជាង​១០​លាន​តោន ត្រូវ​បាន​បញ្ចេញ​លក់ ក្នុង​តម្លៃ​ថោក​។ យ៉ាងណាមិញ សម្រាប់​ដំណោះស្រាយ ត្រូវបាន​លោក​ចាន់ សុផល លើកឡើងថា ប្រសិនបើឲ្យ​រដ្ឋាភិបាល​រ៉ាប់រង​ទាំងស្រុង គឺ​ប្រាកដជា​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារតែ​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់ ប៉ុន្តែ​អាច​ជា​ការអំពាវនាវ ដល់​សប្បុរសជន និង​អង្គការ​សង្គម​ស៊ីវិល​នានា ដើម្បី​ជួយ​អន្តរាគមន៍​។ សម្រាប់​តម្លៃ​ស្រូវ ទៅ​ថ្ងៃ​អនាគត ត្រូវបាន​លោក​ចាន់ សុផល អះអាងថា​.....!

គួរបញ្ជាក់​ថា ភ្លាមៗ​ក្រោយ​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​អំពាវនាវ ដល់​សប្បុរសជន ក៏ដូចជា​ក្រសួង​-​ស្ថាប័ន​នានា អន្តរាគមន៍ ក្នុង​ការជួយ​ទិញស្រូវ​ប្រជាកសិករ ក្នុង​តម្លៃ​សមរម្យ​។ ដោយឡែក ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​អំពាវនាវ ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ផ្តល់​ប្រាក់​កម្ចី​ដល់​កសិករ គួរ​យក​តម្លៃ​ការប្រាក់​ក្នុង​កម្រិត​ទាប ទៅ​តាម​អ្វី ដែល​អាច​ធ្វើបាន​៕ ដោយៈ​សៅ វិសាល​

Related Articles

Close