បើ​បេក្ខជន​មេឃុំ​បក្ស​មូលដ្ឋាន​ជាប់ នឹងធ្វើ​ឲ្យ​មាន​មនុស្ស​ល្អៗ ៥ យ៉ាង បម្រើប្រជាជន​ក្នុង​ឃុំ​

បើ​បេក្ខជន​មេឃុំ​បក្ស​មូលដ្ឋាន​ជាប់ នឹងធ្វើ​ឲ្យ​មាន​មនុស្ស​ល្អៗ ៥ យ៉ាង បម្រើប្រជាជន​ក្នុង​ឃុំ​

បើ​បេក្ខជន​មេឃុំ​បក្ស​មូលដ្ឋាន​ជាប់ នឹងធ្វើ​ឲ្យ​មាន​មនុស្ស​ល្អៗ ៥ យ៉ាង បម្រើប្រជាជន​ក្នុង​ឃុំ​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​លក្ខណៈពិសេស​ពី​គណបក្ស​ដទៃ នៅត្រង់ថា បក្ស​នេះ ធ្វើ​ប្រជាធិបតេយ្យ​ពីក្រោម​ឡើងមក​លើ​។ នេះ​ជាការ​លើកឡើង​របស់លោក យ៉ង សាំង​កុមារ ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​អ្នកដឹកនាំ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅក្នុង​បទសម្ភាសជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ​។ បើតាម​លោក កុមារ គណបក្ស​លោក​បានដាក់​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី ៤ ចំនួន ២៧ ក្នុងចំណោម​ឃុំ​-​សង្កាត់់ ១៦៤៦ នៅ​ទូទាំងប្រទេស​កម្ពុជា​។ លោក​ថា បើ​បេក្ខជន​មេឃុំ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជាប់ នឹងធ្វើ​ឲ្យ​មាន​មនុស្ស​ល្អ ៥ យ៉ាង ដូចជា គ្រូពេទ្យ​ល្អ គ្រូបង្រៀន​ល្អ គ្រូ​កសិកម្ម​ល្អ នគរបាល​ល្អ និង​មេភូមិ​ល្អ ដើម្បី​បម្រើប្រជាជន​នៅក្នុង​ឃុំ​។​

លោក ជា ធី​រិ​ទ្ធ​៖ គណបក្ស​លោក បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ ចំនួន ២៧ ឃុំ​។ តើ​គណ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានកំណត់​នូវ​លក្ខណៈសម្បត្តិ​អ្វីខ្លះ ដើម្បី​សម្រេច​ជ្រើសរើស​បេក្ខជន​ទាំងនោះ​ឲ្យ​ឈរឈ្មោះ​? ហើយ​ហេតុអ្វី មាន​បេក្ខជន​ឈរឈ្មោះ​តិច​?

​លោក យ៉ង សាំង​កុមារ​៖ គុណសម្បត្តិ​របស់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានកំណត់​នោះ ទី ១ បេក្ខជន​មាន​ប្រវត្តិ​ល្អ មាន​អត្ត​ចរិតល្អ​។ ទី ២ បេក្ខជន​ត្រូវមាន​បទពិសោធន៍ និង​ស្នាដៃ​ក្នុង​ការងារ​សង្គម និង​ការអភិវឌ្ឍន៍​សហគម​ន៍​។ ទី ៣ ស្រឡាញ់​គោលការណ៍​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ទី ៤ បេក្ខជន​ត្រូវ​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត ដោយ​សមាជិក​តាម​ឃុំ​នីមួយៗ​។
​ចំណែក​មូលហេតុ​ដែល​យើង​ដាក់​បេក្ខជន​ឈរឈ្មោះ​តិច ដោយសារ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់ថា ការកសាង​ជាតិខ្មែរ ចាប់ផ្តើម​ពី​ការកសាង​ភូមិ​ឃុំ​គំ​រួ បន្ទាប់មក​យើង​ធ្វើការ​ពង្រីក​ឲ្យ​បាន​គ្រប់​ឃុំ​សង្កាត់​។ ម្យ៉ាងទៀត យើង​ចាប់ផ្តើម​ពី​ឃុំ​សង្កាត់​ណា​ដែលមាន​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍ ក្នុងការ​ឈានមុខ​គេ ដើម្បី​កសាង​ឃុំ​សង្កាត់ តាម​គោលការណ៍ និង​គោលនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។​

​លោក ជា ធី​រិ​ទ្ធ​៖ តើ​គណបក្ស​លោក​មាន​លក្ខណៈពិសេស​ខុសពី​បក្ស​ដទៃ​ដូចម្តេច​?
​លោក យ៉ង សាំង​កុមារ​៖ លក្ខណៈពិសេស​របស់ គ​បម គឺ​យើង​ធ្វើ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពីក្រោម​មកលើ ដោយ​សមាជិក​តាម​មូលដ្ឋាន ជា​អ្នកបោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ និង​បេក្ខជន​។ ជាងនេះទៀត គណនេយ្យភាព​ពីលើ​មកក្រោម មានន័យថា អ្នកដឹកនាំ អ្នក​ជាប់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សមាជិក​នៅ​ខាងក្រោម​។ គោលនយោបាយ​ផ្តោតទៅលើ​ការដោះស្រាយ​បញ្ហា​ជាក់ស្តែង​តាម​មូលដ្ឋាន ជាពិសេស ធានា​ឲ្យ​មាន​ក្រុមមនុស្ស​ល្អៗ ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ តាម​ឃុំ ដូចជា​គ្រូពេទ្យ​ល្អ គ្រូបង្រៀន​ល្អ គ្រូ​កសិកម្ម​ល្អ នគរបាល​ល្អ និង​មេភូមិ​ល្អ ឬ​ហៅថា ល្អ ៥ យ៉ាង ។

លោក ជា ធី​រិ​ទ្ធ​៖ តើ​បញ្ហា​ធំ​បំផុត​អ្វីខ្លះ (​អាច​ចំនួន ៣ ឬ​៤) ដែល​គណបក្ស​លោក​នឹង​ដោះស្រាយ​មុនគេ បន្ទាប់ពី​បេក្ខជន​របស់​បក្ស​លោក​ជាប់ឆ្នោត​ជា​មេឃុំ​ឬ​ចៅសង្កាត់​?

​លោក យ៉ង សាំង​កុមារ​៖ ប​ញ្ហ​សំខាន់ៗ​ចំនួន ៣ ដែល​យើង​ដោះស្រាយ​មុនគេ គឺ​ទី ១ ភាពក្រីក្រ និង​ប្រាក់ចំណូល​ទាប​របស់​កសិករ ដោយ​យើង​ដោះស្រាយ​តាមរយៈ​គោលនយោបាយ គ្រូ​កសិកម្ម​ល្អ និង​មេភូមិ​ល្អ រួមគ្នា​ដោះស្រាយ​បញ្ហា​ទឹក ទុន ទីផ្សារ និង​បច្ចេកទេស​កសិកម្ម ជូន​កសិករ​។ ទី ២ យើង​នឹង​ដោះស្រាយ ការខ្វះខាត​មណ្ឌល​សុខភាព និង​សេវា​សុខា​ភិ​បា​ល្អ ដែល​ធានា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបាន​ការ​គាំពារ និង​ព្យាបាល​ល្អ​។ ទី ៣ ដោះស្រាយ ការខ្វះខាត​មតេយ្យ​សាលា អនុវិទ្យាល័យ និង​គ្រូបង្រៀន​ល្អ សម្រាប់​ធានា​ឲ្យ​កូន​ប្រជាពលរដ្ឋ​គ្រប់រូប ចាប់ពី​អាយុ ៣ ឆ្នាំ ទទួលបាន​ការអប់រំ​ល្អ​។​

Close