កិច្ចប្រជុំជាមួយបេក្ខជនគបមអំពីការត្រៀមចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់

សេចក្តីជូនដំណឹង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់សាធារណជន អង្គទូត អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គណបក្សនឹងរៀបចំពិធី“កិច្ចប្រជុំជាមួយបេក្ខជនគបមអំពីការត្រៀមចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៩:០០ ព្រឹក ដល់ម៉ោង១២:០០ នៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ផ្ទះលេខ៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្មវិធីនេះនឹងមានអ្នកចូលរួមប្រមាណ១០០នាក់ ដែលជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មកពីឃុំ-សង្កាត់ចំនួន២៧ ក្នុងខេត្តចំនួន៩។ កម្មវិធីនេះ ធ្វើក្នុងគោលបំណង ជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ២៧ ឃុំ-សង្កាត់ ដើម្បីបញ្ជាក់អំពីការត្រៀមលក្ខណៈ និងការប្តេជ្ញាចិត្តដឹកនាំឃុំ-សង្កាត់ឱ្យក្លាយជាឃុំគំរូ ក្រោយពេលជាប់ឆ្នោត។

Close