កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបម

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបម

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបម

គណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១៦ ខែសីហា នេះ​បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របៀបវារៈដែលបានលើកយកមពិភាក្សាក្នុងកិច្ចប្រជុំនេះមាន បច្ចុប្បន្នភាពនយោបាយរបាយការណ៍រីកចម្រើន (ក្រុមការងារខេត្ត និងមូលដ្ឋាន) ការត្រៀមរៀបចំសមាជគមបលើកទីមួយ ការរៀបចំStudio របស់គណបក្ស ផែនការសកម្មភាពបន្ត និងការត្រៀមប្រជុំក្រុមប្រឹក្សាគោលនយោបាយ។ ក្រៅពីនេះ អង្គប្រជុំក៏បានលើកយកបញ្ហាផ្សេងៗមួយចំនួនទៀតមកដើម្បីធ្វើការពិភក្សាផង។

ជាមួយគ្នានេះផងដែរគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានធ្វើបោះឆ្នោតសម្រេចលើសមាសភាពនៃក្រុមការងារខេត្តបាត់ដំបង និងស្នើសមាសភាពបេក្ខជនសម្រាប់ខេត្តដែលមិនទាន់មានក្រុមការងារ ដើម្បីចូលរួមក្នុងការគណៈកម្មាធិការនាយកគណបក្សនាពេលខាងមុខ។

កិច្ចប្រជុំនេះគឺធ្វើឡើងក្រោមការសម្របសម្រួលពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ៕

Close