កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបម

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបម

គណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២៣ ខែសីហា នេះបានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របៀបវារៈដែលបានលើកយកមពិភាក្សាក្នុងកិច្ចប្រជុំនេះមាន បច្ចុប្បន្នភាពនយោបាយ ការពិនិត្យចុងក្រោយបញ្ចីបេក្ខជនប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រធានគណៈកម្មាធិការនាយក ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ បញ្ជីសមាសភាពគណៈកម្មាធិការនាយកទី១ និងបញ្ជីប្រតិភូតំណាងសមាជិក ការពិនិត្យសម្រេចកម្មវិធីសមាជជាតិលើកទី១ការពិនិត្យ និងបែងចែកកិច្ចការរៀបចំសមាជ(គណៈកម្មការរៀបចំការបោះឆ្នោត និងគណៈកម្មការផ្សេងៗ) និងការសម្រេចជួលម៉ោងផ្សាយ។

កិច្ចប្រជុំនេះគឺធ្វើឡើងក្រោមការសម្របសម្រួលពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ៕Close