លោកយ៉េង វីរៈ ជាប់ជាប្រធានគបម ជាលើកទី២ ខណៈបណ្ឌិតយ៉ង សាំងកុមារ ជាប់ជាប្រធានគណៈកម្មាធិការនាយកទី១

លោកយ៉េង វីរៈ ជាប់ជាប្រធានគបម ជាលើកទី២ ខណៈបណ្ឌិតយ៉ង សាំងកុមារ ជាប់ជាប្រធានគណៈកម្មាធិការនាយកទី១

សមាជជាតិលើកទី១របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នេះ បានរៀបចំបោះឆ្នោះឆ្នោតជ្រើសរើសប្រធានថ្មី ជាលទ្ធផលលោកយ៉េង វីរៈ ដែលជាប្រធានចាស់ត្រូវបានសមាជជិកជាប្រតិភូតំណាងបោះឆ្នោតឱ្យជាប់ជាប្រធានជាលើកទី២ និងជាប្រធានគណៈកម្មាធិការប្រតិបបត្តិរបស់គណបក្ស ខណៈលោកបណ្ឌិតយ៉ង សាំងកុមារ ត្រូវបានជាប់ជាប្រធានគណៈកម្មាធិការនាយក។

លោកយ៉េង វីរៈ រូបខាងឆ្វេង លោកស្រីប្រុក វ៉ាន្នីកណ្តាល លោកបណ្ឌិតយ៉ង សាំងកុមារ ខាងស្តាំ

លោកយ៉េង វីរៈ ទទួលបានការគាំទ្ររហូតដល់ទៅ ១១៧សំឡេង ខណៈការមិនគាំទ្រមានតែ៨សំឡេង។ ដោយឡែកលោកបណ្ឌិតយ៉ង សាំងកុមារ ដែលជាប់ជាប្រធានគណៈកម្មាធិការនាយកទី១របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលការគាំទ្រចំនួន១១១សំឡេង រីឯលោកលោកស្រីរដ្ឋាដែលជាគូប្រជៀងក្នុងតំណែងជាប្រធានសភាបក្សមួយនេះបានសំឡេងគាំទ្រតែ១៧សំឡេងប៉ុណ្ណោះ។

សម្រាប់តំណែងជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ត្រូវបានទៅលើលោកស្រីប្រុក វ៉ាន្នី ដែលទទួលសំឡេងគាំទ្រ១២០ ខណៈសំឡេងមិនគាំទ្រមាន៦សំឡេង។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ដែលមានតំណាងប្រជាពលរដ្ឋចំនួន១០ឃុំ​/សង្កាត់មកពី​ខេត្ត កំពង់ស្ពឺ កំពត តាកែវ និង រាជធានីភ្នំពេញ ក្រោមកិច្ចសម្របសម្រួលពីសមាជិក   បណ្តាញសង្គមខ្មែរដើម្បីខ្មែរ ដែលមានលោកបណ្ឌិតកែម ឡី ជាបិតាស្ថាបនិក៕

Related Articles

Close