របៀបធ្វើនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គបម

របៀបធ្វើនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គបម

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គបម ធ្វើនយោបាយតាមរបៀបថ្មី ដើម្បីផ្តល់ជាជម្រើសថ្មីជូនប្រជាពលរដ្ឋខ្មែរ។ លក្ខណៈពិសេសនៃការធ្វើនយោបាយរបស់យើងគឺៈ

១. យើងចាត់ទុកការធ្វើនយោបាយជារឿងធម្មតា ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពធ្វើនយោបាយដោយគ្មានការភ័យខ្លាច ដូចជាសិទ្ធិក្នុងការបោះឆ្នោត សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិបញ្ចេញមតិយោបល់លើការដឹកនាំប្រទេស នៅគ្រប់វិស័យ។ សារនយោបាយរបស់យើងគឺ ប្រជាពលរដ្ឋម្នាក់ ជាអ្នកនយោបាយម្នាក់។

២. យើងធ្វើនយោបាយ ដោយផ្តោតលើការផ្សព្វផ្សាយ និងពន្យល់នូវគោលនយោបាយល្អៗក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក្នុងគ្រប់វិស័យ ដូចជា វិស័យសុខាភិបាល អប់រំ សេដ្ឋកិច្ច បរិស្ថាន ។ល។ គោលបំណងរបស់យើង គឺកសាងសង្គមកម្ពុជា ដែលប្រជាពលរដ្ឋគ្រប់រូបរស់នៅមានជីវិតថ្លៃថ្នូរ ហើយប្រទេសជាតិមានអធិបតេយ្យពេញលេញ។

៣. យើងធ្វើនយោបាយ ដោយផ្តោតលើការរកមនុស្សល្អ ដើម្បីគាំទ្រឱ្យក្លាយជាពលរដ្ឋសកម្ម និងបេក្ខជនតំណាងរាស្ត្រល្អ។ បេក្ខជនតំណាងរាស្ត្រត្រូវបានបោះឆ្នោតជ្រើសតាំងលេខរៀង ដោយក្រុមពលរដ្ឋសកម្មជាសមាជិករបស់គបម នៅតាមខេត្ត រាជធានីសាមី តាមគោលការណ៍ប្រជាធិបតេយ្យពីក្រោមមកលើ។

៤. យើងធ្វើនយោបាយដោយធានាយ៉ាងណាឱ្យអ្នកតំណាងរាស្ត្រជាតំណាងរបស់ប្រជាពលរដ្ឋ ធ្វើការដើម្បីប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវខ្ពស់ តាមគោលការណ៍គណនេយ្យភាពពីលើមកក្រោម។ ក្រុមពលរដ្ឋសកម្មមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការរិះគន់ រករឿង និងដកតំណាងរាស្ត្រជាប់ឆ្នោតមុនអាណត្តិបាន ក្នុងករណីបំពេញតួនាទីមិនបានល្អ៕

Related Articles

Close