សេចក្តីថ្លែងការណ៍ ជុំវិញស្ថានភាពនយោបាយ និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា

សេចក្តីថ្លែងការណ៍ ជុំវិញស្ថានភាពនយោបាយ និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា

សេចក្តីថ្លែងការណ៍ ជុំវិញស្ថានភាពនយោបាយ និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអបអរសាទរ ថ្ងៃទី២៣ ខែតុលា ដែលជាថ្ងៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់មួយសម្រាប់ប្រទេស និងប្រជាជាតិកម្ពុជា ក្នុងការឈានទៅបញ្ចប់សង្គ្រាម​ និងការចាប់ផ្តើមកសាងសង្គមប្រជាធិបតេយ្យ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា) ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្តែងការ​ព្រួយ​​​បា​​​រម្ភ​​ជាខ្លាំងចំពោះស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្នដូចជា ការចាប់ខ្លួនអ្នកដឹកនាំគណបក្សនយោបាយ ការប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធការបោះឆ្នោត និងការឈានទៅបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដែលអាចបង្កឱ្យមានអស្ថេរភាពសេដ្ឋកិច្ច សង្គម​ បង្កើតការលំបាកដល់ជីវភាពរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ការបែកបាក់ជាតិ ប៉ះពាល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ របស់ព្រះរាជាណាចក្រ កម្ពុជា​លើឆាកអន្តរជាតិ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជួយតាមដាន និងអន្តរាគមន៍ដំណើរវិវឌ្ឍនយោបាយនៅប្រទេសកម្ពុជា ដើម្បីធានាឱ្យស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានគោរព ជាពិសេសគោលការណ៍គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

 

Close