បេសកកម្មគាំទ្រ គបម នៅតាកែវ កំពត កំពង់ស្ពឺ

បេសកកម្មគាំទ្រ គបម នៅតាកែវ កំពត កំពង់ស្ពឺ

បេសកកម្មគាំទ្រ គបម នៅតាកែវ កំពត កំពង់ស្ពឺ

បណ្ឌិតយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យ បានចុះជួបជាមួយបេក្ខជនតំណាងរាស្ត្រ សមាជិក និងអ្នកគាំទ្រគណបក្ស នៅខេត្តតាកែវ កំពត និងកំពង់ស្ពឺ នៅថ្ងៃទី២៦​​ និង២៧​​ មីនា ២០១៨។

ការជួបជុំ ផ្តោតទៅលើការត្រៀមខ្លួន ក្នុងការចូលរួមប្រកួតការបោះឆ្នោត២០១៨​ មានដូចជាការ ស្វែងរកសមាជិកជំហរ ដែលជាពលរដ្ឋសកម្មបន្ថែម ស្វែករកអ្នកស្ម័គ្រចិត្តចូលរួមឃោសនា និងសង្កេតការណ៍ ការលើកស្លាកគណបក្ស ការររៀបចំការិយាល័យនៅស្រុកឈូក ខេត្តកំពត និងការចាប់ផ្តើម ផ្សព្វផ្សាយបណ្តើរនូវគោលនយោបាយ​ ស៥ ក្នុងចំណោមអ្នកចាប់អារម្មណ៍។

ដោយឡែក ការជួបជុំជាមួយក្រុមការងារខេត្តកំពត យើងក៏បានសម្រេចលើការរៀបចំ ក្រុមការងារ ពលរដ្ឋសកម្ម តំណាងរាស្ត្រល្អ ខេត្តកែបដែរ។ ក្នុងការឱកាសបេសកកម្មខេត្តកំពត យើងក៏ផ្តល់ឱកាសឲ្យបេក្ខជនតំណាងរាស្ត្រ ហាត់និយាយជាសាធារណៈ តាមរយៈការថតវិដេអូ។

រាល់ការជួបជុំ យើងតែងតែរម្លឹកគ្នាទៅវិញទៅវិញពីរបៀបធ្វើនយោបាយរបស់ គបម ដោយផ្តោតទៅលើការរើសបុគ្គលល្អៗ តាមមូលដ្ឋានជាបេក្ខជនតំណាងរាស្ត្រ និងផ្សព្វផ្សាយនូវគោលនយោបាយល្អៗ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសបញ្ហាសេដ្ឋកិច្ច និងការងារ បញ្ហាសុខាភិបាល សិក្សាធិការ និងយុវជន សង្គមកិច្ច និងសេវាសាធារណៈ ដូចដែលបានចែងក្នុងគោលនយោបាយស៥។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋខេត្តតាកែវ នឹងបោះឆ្នោតរើសបេក្ខជនតំណាងរាស្ត្រចំនួន ៨រូប ខេត្តកំពត ចំនួន៦រូប ខេត្តកំពង់ស្ពឺចំនួន៦រូប និងខេត្តកែប ចំនួន១រូប។

គបម នឹងដាក់បេក្ខជនចូលរួមប្រកួតការបោះឆ្នោតនៅទូទាំង២៥ខេត្តរាជធានី ដែលមានបេក្ខជនសរុបយ៉ាងតិចបំផុត ២៥៨រូប អនុលោមតាមច្បាប់បោះឆ្នោត។

Close