តើ គបម (GDP) នៅពេលខ្លាំង នឹងត្រូវបានរំលាយចោលដែរ?

តើ គបម (GDP) នៅពេលខ្លាំង នឹងត្រូវបានរំលាយចោលដែរ?

តើ គបម (GDP) នៅពេលខ្លាំង នឹងត្រូវបានរំលាយចោលដែរ?

ក្រោយពី​ តុលាការកំពូលរំលាយអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ កន្លងមក មានមតិមួយចំនួនលើកឡើងថា គណប្រជាធិបតេយ្យមូលដ្ឋានអាចប្រឈមទៅនឹង ការរំលាយចោលដែរ នៅពេលរីកក្លាយជាកម្លាំងប្រកួតប្រជែងមួយធំ។

តាមពិត មតិដែលលើកឡើងដូចខាងលើនេះ មិនជាខុសទេ ក៏ប៉ុន្តែយើងត្រូវពិចារណានូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោមនេះ៖

  1. ការរំលាយអតីតគណបក្សសង្គ្រោះជាតិកន្លងមក បាននាំមកនូវការរិះគន់ និងសម្ពាធពី បណ្តាប្រទេសនៅអ៊ឺរ៉ុប អាមេរិក អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិជាច្រើន។ បើមានការរំលាយ គបម ថែមមួយទៀត វាបណ្តាលឲ្យរឿងរ៉ាវនេះកាន់តែធ្ងន់ធ្ងរឡើង សម្រាប់រដ្ឋាភិបាល និងគណបក្សកាន់អំណាច។
  2. ការរំលាយអតីតគណបក្សសង្គ្រោះជាតិ ជាដំណើរ និងនីតិវិធីដែលត្រូវការពេលយូរ រហូតជិតមួយឆ្នាំ។ ដោយឡែក ការបោះឆ្នោតនៅសល់ពេលប្រហែលជា ៣ខែទៀត ប៉ុណ្ណោះ ដូចនេះពេលវេលាអាចតិចណាស់សម្រាប់រំលាយគណបក្សមួយទៀត។
  3. ដើម្បីការពារខ្លួនកុំឲ្យមានការរំលាយបាន គបម ត្រូវតែធ្វើសកម្មភាពអនុលោមតាម ច្បាប់ដែលមានស្រាប់ ដូចជាច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត ជាពិសេសត្រូវប្រយ័ត្នជាមួយមាត្រាទី៦ នៃច្បាប់គណបក្ស។ ណាមួយទៀត គបម ធ្វើ នយោបាយតាមរយៈការប្រកួតគោលនយោបាយល្អ បេក្ខជនល្អ មិនប្រើពាក្យសម្តី និង សកម្មភាពដែលបង្កឲ្យមានអំពើហិង្សាឡើយ ដូចដែលមានក្នុងគុណតម្លៃយើង «សាមគ្គីភាព យុត្តិធម៌ អហិង្សា»។
  4. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចូលរួមប្រកួតការបោះឆ្នោតក្នុងបំណងទទួលបាន ជ័យជំនះក្នុងការដឹកនាំប្រទេស។ នៅពេលយើងឈ្នះឆ្នោត នឹងមិនមានការរំលាយ គណបក្សនយោបាយដែលមានសំឡេងតិចជាងទេ។ លើសពីនេះទៀត គបម មាន គោលនយោបាយបង្កើតរដ្ឋាភិបាលសាមគ្គីជាតិពហុបក្ស ដើម្បីចែកគ្នាទទួលខុសត្រូវ ក្នុងការកសាងជាតិ។

ឈរលើចំណុចសំខាន់ៗទាំង៤ ដូចខាងលើនេះ គបម មានភាពជឿជាក់ថា យើងនឹងកសាងខ្លួន ឲ្យក្លាយទៅជាជម្រើសថ្មី សម្រាប់កម្ពុជាក្នុងការកសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្សបន្តទៅមុខទៀត នឹងនាំមកនូវភាពសម្បូរសប្បាយជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។

Related Articles

Close