«យុទ្ធនាការពលរដ្ឋសកម្ម តំណាងរាស្រ្តល្អ និងមន្រ្តីល្អ មកដល់កំពង់ឆ្នាំងហើយ»

«យុទ្ធនាការពលរដ្ឋសកម្ម តំណាងរាស្រ្តល្អ និងមន្រ្តីល្អ មកដល់កំពង់ឆ្នាំងហើយ»

«យុទ្ធនាការពលរដ្ឋសកម្ម តំណាងរាស្រ្តល្អ និងមន្រ្តីល្អ មកដល់កំពង់ឆ្នាំងហើយ»

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម/GDP) បានចូលរួម សមាជបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្ត្រ នៅមណ្ឌលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៨។

អង្គបោះឆ្នោត ដែលជាប្រតិភូតំណាងរបស់សមាជិកគាំទ្ររបស់ គបម កំពង់ឆ្នាំង បានចូលរួមបោះឆ្នោត រើសបេក្ខជនតំណាងរាស្ត្រចំនួន៧រូប ដែលចូលរួមប្រកួតប្រជែង។ ជាលទ្ធផលអង្គសមាជបានផ្តល់ការទុកចិត្ត ដល់តំណាងរបស់ខ្លួនដូចខាងក្រោមនេះ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ៖

  1. បេក្ខជនលំដាប់លេខរៀងទី១៖ សើង ពិសិដ្ឋ
  2. បេក្ខជនលំដាប់លេខរៀងទី២៖ គឹម ស៊ានវីរៈ
  3. បេក្ខជនលំដាប់លេខរៀងទី៣៖ មាស សេងហាក់ (ស្រី)
  4. បេក្ខជនលំដាប់លេខរៀងទី៤៖ ឡឹក ចន្ទ្រា
  5. បេក្ខជនលំដាប់លេខរៀងទី៥៖ អែម ម៉ាលីន
  6. បេក្ខជនលំដាប់លេខរៀងទី៦៖ នៅ កុសល
  7. បេក្ខជនលំដាប់លេខរៀងទី៧៖ ញ៉ែម សំណាង

គួរបញ្ជាក់ផងដែរថា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ទទួលបានតំណាងរាស្ត្រល្អ ធ្វើការបម្រើផល​ប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអនុវត្ត នូវគោលការណ៍ប្រជាធិបតេយ្យពីក្រោមមកលើ និងគណនេយ្យភាពពីលើមកក្រោម។ តាមរយៈ គោលការណ៍នេះ ប្រតិភូតំណាងសមាជិកតាមរាជធានី ខេត្ត (ពលរដ្ឋសកម្ម) ជាអ្នកបោះឆ្នោត ជ្រើសរើសបេក្ខជនតំណាងរាស្ត្រ មិនមែនចាត់តាំងដោយអ្នកដឹកនាំនៅខាងលើទេ។ បេក្ខជន តំណាងរាស្ត្ររបស់ គបម ទូទាំងប្រទេស នឹងធ្វើការបោះឆ្នោតរើសបេក្ខជននាយករដ្ឋមន្ត្រី។ បេក្ខជននាយករដ្ឋមន្ត្រី និងចុះកិច្ចសន្យាជាមួយបេក្ខជនតំណាងរាស្ត្រ ហើយបេក្ខជនតំណាង រាស្ត្រ ចុះកិច្ចសន្យាជាមួយពលរដ្ឋសកម្ម ជាពិសេសឯកភាពលើការទទួលខុសត្រូវចំពោះអ្នក បោះឆ្នោតឲ្យ ដោយរាប់បញ្ចូលនូវការយល់ព្រមឲ្យមានការដកមុនអាណត្តិក្នុងករណីបំពេញ តួនាទីជាតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី មិនបានល្អ។

ប្រជាពលរដ្ឋដែលចង់ចូលរួមជាមួយ គបម ជាពិសេសជាបេក្ខជនតំណាងរាស្ត្រ ឬជាអង្គបោះ ឆ្នោតរើសបេក្ខជនតំណាងរាស្ត្រ (ពលរដ្ឋសកម្ម) សូមទំនាក់ទំនង 085 665 545 / 016 553 475 / 017 351 763។

យើងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីទទួលបានតំណាងរាស្ត្រល្អ និងមន្ត្រីល្អធ្វើការបម្រើ ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

Related Articles

Close