កិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្ងៃទី៩មិថុនា

កិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្ងៃទី៩មិថុនា

 

នៅថ្ងៃទី០៩ ខែមិថុនានេះ គណៈកម្មាធិការនាយកទី១គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបើកកិច្ចប្រជុំ ក្រោមការសម្របសម្រួលរបស់លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកទី១ ដើម្បីពិភាក្សាទៅលើដំណើរការរីកចម្រើនរបស់គណបក្ស និងស្តីពីផែនការសកម្មភាពបន្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តឆ្នាំ២០២២។

របៀបវារៈដែលបានលើកយកមកពិភាក្សានាថ្ងៃនេះមាន ១. បច្ចុប្បន្នភាពនយោបាយទូទៅនៅកម្ពុជា ២. ការចែករំលែកអំពីសកម្មភាពក្រុមការងាររាជធានី/ខេត្ត ៣. ទស្សនាទានស្តីពីតំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២។ ក្នុងនោះអង្គប្រជុំក៏បានលើកឡើងពីរបៀបវារៈសំខាន់ផ្សេងៗមួយចំនួនទៀត មកពិភាគ្សាផងដែរ។

កិច្ចប្រជុំនេះធ្វើនៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅផ្ទះលេខ១៣ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

 

 

Close