គោលនយោបាយកសាងសង្វាក់ផលិតកម្ម រវាង កសិកម្ម សិប្បកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិទាំងមូល

គោលនយោបាយកសាងសង្វាក់ផលិតកម្ម រវាង កសិកម្ម សិប្បកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិទាំងមូល

 

សម្រាប់កម្ពុជា ដើម្បីឱ្យវិស័យសេដ្ឋកិច្ច និងការងារមានភាពរីកចម្រើន ទាល់តែចាប់ផ្តើមពីការធ្វើឱ្យវិស័យកសិកម្មបានជោគជ័យ។ តែដើម្បីឱ្យវិស័យកសិកម្មបានជោគជ័យ ទាល់តែផ្សារភ្ជាប់ជាមួយការលើកស្ទួយវិស័យសិប្បកម្ម ឧស្សាហកម្មកែច្នៃ និងពាណិជ្ជកម្ម។ ឧទាហរណ៍ កែច្នៃសណ្តែកសៀង ទៅជាទឹកស៊ីអ៊ីវ និងសៀង កែច្នៃកៅស៊ូ ទៅជាសំបកកង់ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ កែច្នៃឈើទៅជាគ្រឿងសង្ហារិម ។ល។ សម្រាប់បំពេញតម្រូវការក្នុងស្រុក ជំនួសការនាំចូល និងនាំចេញទៅបរទេស។

កន្លងមករាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន មានការខ្វះខាតច្រើន ពាក់ព័ន្ធកិច្ចការទាំងនេះ ដូចជាមិនមានគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រវិស័យទាំងនេះ។ ជាពិសេស ការផ្សារភ្ជាប់គ្នានូវវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិទាំងមូល។

គោលនយោបាយរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺគាំទ្រ កសិករ សប្បករ ឧស្សាហករ និងពាណិជ្ជករ ដើម្បីមានសមត្ថភាពក្នុងការផលិត និងប្រកួតប្រជែងលើទីផ្សារ និងកសាងសង្វាក់ផលិត និងទីផ្សារសម្រាប់ដល់ប្រយោជន៍ដៃគូពាក់ព័ន្ធ និងសេដ្ឋកិច្ចជាតិទាំងមូល។  ការពង្រឹងគុណភាព ដឹកនាំក្រសួងពាក់ពា័ន្ធ និងការសហការគ្នារវាងក្រសួងពាក់ព័ន្ធ ជាមួយវិធានការសំខាន់បំផុតមួយ៕

 

ចុចទីនេះដើម្បីដោនឡូតសៀវភៅបៃតងដែលស្តីពីគោលនយោបាយ ១២៥ ចំណុចរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

Close