កិច្ចប្រជុំគណៈកម្មាធិការនាយក គបម ថ្ងៃទី២៣ កុម្ភៈ ២០២០

កិច្ចប្រជុំគណៈកម្មាធិការនាយក គបម ថ្ងៃទី២៣ កុម្ភៈ ២០២០

 

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មាធិការនាយកទី១ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបើកកិច្ចប្រជុំ ក្រោមការសម្របសម្រួលពីលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកទី១ ដើម្បីពិភាក្សាទៅលើដំណើរការរីកចម្រើនរបស់គណបក្ស និងការត្រៀមខ្លួននៅក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២។

របៀបវារៈដែលបានលើកយកមកពិភាក្សានាថ្ងៃនេះមាន ១. បច្ចុប្បន្នភាពនយោបាយទូទៅនៅកម្ពុជា ២. ការចែករំលែកអំពីសកម្មភាព គបម រាជធានី/ខេត្ត ៣. បច្ចុប្បន្នភាពសមាជិក សមាជិកាគណៈកម្មាធិការនាយក ៤. ការវាយតម្លៃភាពអសកម្ម គបម រាជធានី/ខេត្ត ៥. ផែនការសកម្មភាពបន្តរបស់ឃុំ/សង្កាត់។ ក្នុងនោះអង្គប្រជុំក៏បានលើកឡើងពីរបៀបវារៈសំខាន់ផ្សេងៗមួយចំនួនទៀត មកពិភាគ្សាផងដែរ៕

ទាញយកសៀវភៅបៃតងនៅទីនេះ 

 

Close