ការគ្រប់គ្រងកូវីដ-១៩ បានប្រសិទ្ធភាពដោយមានការចូលរួមពីរដ្ឋបាលមូលដ្ឋាន

ការគ្រប់គ្រងកូវីដ-១៩ បានប្រសិទ្ធភាពដោយមានការចូលរួមពីរដ្ឋបាលមូលដ្ឋាន

 

ទាក់ទងការគ្រប់គ្រងកូវីដ-១៩ នៅរាជធានី-ខេត្ត ចំនួនអ្នកឆ្លងមានការកើនឡើងគួរឲ្យបារម្ភ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) យល់ឃើញថា រដ្ឋបាលឃុំ-សង្កាត់ មានតួនាទី និងការទទួលខុសត្រូវសំខាន់ៗដូចខាងក្រោម៖

១. គ្រប់គ្រងព័ត៌មានទាក់ទងអ្នកឆ្លង កន្លែងឆ្លង ប្រភពឆ្លង ហើយនិងចាត់វិធានការសមស្របការពារកុំឲ្យមានការឆ្លងបន្ត។

២. គ្រប់គ្រងព័ត៌មានច្បាស់លាស់ទាក់ទងនឹងប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងដើម្បីអន្តរាគមន៍ជួយដោះស្រាយការលំបាករបស់ពួកគាត់ ជាពិសេសបញ្ហាស្បៀង។

៣. សម្របសម្រួលដើម្បីធានាថាការដឹកជញ្ជូនស្បៀងចេញចូលមានដំណើរការល្អ និងងាយស្រួល។

៤. ធ្វើការអប់រំណែនាំប្រជាពលរដ្ឋឲ្យអនុវត្តវិធានការសុខាភិបាលឲ្យបានល្អ ដូចជាការពាក់ម៉ាស ការរក្សាគម្លាតសង្គម។

៥. ធ្វើការសហការជាមួយឃុំ-សង្កាត់ជិតខាង ដើម្បីសម្របសម្រួលការធ្វើដំណើរ ការចែករំលែកព័ត៌មានពាក់ព័ន្ធការឆ្លង និងការចែករំលែកធនធានជួយគ្នាទៅវិញទៅមក។ល។

៦. ធ្វើបច្ចុប្បន្នភាពព័ត៌មានទៅកាន់រដ្ឋាភិបាលថ្នាក់ខណ្ឌ-ស្រុក-ក្រុង ឬរាជធានី-ខេត្ត និងផ្ដល់យោបល់ដូចជាព័ត៌មានត្រឡប់ ដើម្បីជួយដល់ការសម្រេចចិត្តនៅថ្នាក់ខណ្ឌ-ស្រុក-ក្រុង ថ្នាក់រាជធានី-ខេត្ត ឬថ្នាក់ជាតិ ឆ្លុះបញ្ចាំងនូវស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន។

៧. ធានាឲ្យមណ្ឌលសុខភាព សង្កាត់អាចមានសមត្ថភាពទទួលជួយការធ្វើតេស្តបឋមចំពោះអ្នកសង្ស័យឆ្លងកូវីដ-១៩ និងធ្វើការពិគ្រោះយោបល់ជុំវិញបញ្ហាកូវីដ-១៩។

៨. សម្របសម្រួល និងគាំទ្រដល់ក្រុមពលរដ្ឋសកម្ម ដើម្បីចូលរួមទប់ទល់ជាមួយកូវីដ-១៩ ជាពិសេសការដោះស្រាបញ្ហាស្បៀងនៅតំបន់ក្រហម។

រដ្ឋបាលខណ្ឌ-ស្រុក-ក្រុង រាជធានី -ខេត្ត និងស្ថាប័នជំនាញ មានតួនាទីជួយគាំទ្រ និងសម្របសម្រួលឲ្យរដ្ឋបាលឃុំ-សង្កាត់ មានធនធាន និងសមត្ថភាពអាចបំពេញតួនាទីខាងលើនេះបានល្អ។

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

Close