វិបត្តិកូវីដ១៩៖ តួនាទីក្រសួងពាណិជ្ជកម្មក្នុងពេលបិទខ្ទប់ដែនដី

វិបត្តិកូវីដ១៩៖ តួនាទីក្រសួងពាណិជ្ជកម្មក្នុងពេលបិទខ្ទប់ដែនដី

 

ក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ យើងសង្កេតឃើញក្រសួងពាណិជ្ជកម្មប្រើប្រាស់ថវិកាជាតិ ចេញធ្វើសកម្មភាព លក់ស្បៀង មានដូចជា មី និងអង្ករផ្សេងៗជូនប្រជាពលរដ្ឋក្នុងតម្លៃថោក។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) យល់ថា នេះមិនមែនជា តួនាទីសំខាន់របស់ក្រសួងទេ។ តួនាទី និងការទទួលខុសត្រូវរបស់ក្រសួងពាណិជ្ជកម្មក្នុងពេលវិបត្តិកូវីដ-១៩ មានដូចជា៖

១. ជួយសម្របសម្រួលឱ្យវិស័យឯកជន អាចផ្តត់ផ្គង់ស្បៀងពីកន្លែងមួយទៅកន្លែងមួយក្នុងរាជធានី។

២. ជួយសម្របសម្រួលការដឹកស្បៀងពីតំបន់ក្រៅក្រុងចូលក្នុងរាជធានី ដោយសហការជាមួយក្រសួង កសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

៣. តាមដាន និងត្រួតពិនិត្យតម្លៃលក់លើទីផ្សារ និងធ្វើអន្តរាគមន៍បានទាន់ពេលក្នុងករណីមានតម្លៃខុស លើសធម្មតា។

៤. ក្នុងករណីស្បៀងឡើងថ្លៃខ្លាំង ដោយសារការខ្វះខាតការផ្គត់ផ្គង់ ក្រសួងបញ្ចេញស្បៀងពីស្តុក លក់ឱ្យវិស័យឯកជនក្នុងតម្លៃទាបមួយ ដើម្បីជួយទប់កុំឱ្យតម្លៃស្បៀងសំខាន់ៗឡើងថ្លៃ ជាពិសេសអង្ករ។

៥. សហការជាមួយក្រសួងសង្គមកិច្ចក្នុងការបញ្ចេញស្បៀងពីស្តុក ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកខ្លាំង។

គបម សូមអំពាវនាវក្រសួងពាណិជ្ជកម្ម ផ្តោតលើការបំពេញតួនាទីសំខាន់ទាំង ៥នេះ ដើម្បីចូលរួមប្រយុទ្ធទប់ទល់វិបត្តិកូវីដ-១៩។

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

 

Close