ការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីជោគជ័យលើកូវីដ-១៩

ការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីជោគជ័យលើកូវីដ-១៩

 

ដើម្បីឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងការប្រយុទ្ធទប់ទល់នឹងកូវីដ-១៩ ការចូលរួមរបស់ប្រជាពលរដ្ឋ ជាកត្តាសំខាន់បំផុតមួយ។ ការចូលរួមរបស់ប្រជាពលរដ្ឋ មានដូចជា៖

១. ការចូលរួមក្នុងការអនុវត្តវិធានការសុខាភិបាល។

២. ការចូលរួមក្នុងការអនុវត្តវិធានការរដ្ឋបាល។

៣. ការចូលរួមជួយគ្នាទៅវិញទៅមកទៅតាមគោលការណ៍ «អ្នកលំបាកតិច ជួយអ្នកលំបាកខ្លាំង»។

៤. ការចូលរួមផ្តល់ព័ត៌មាន និងមតិយោបល់លើការដឹកនាំគ្រប់គ្រងកូវីដ-១៩ រួមទាំងយោបល់គាំទ្រ និងមតិរិះគន់។

ការដឹកនាំល្អ នាំមកនូវការចូលរួម និងសហការពីប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពក្នុងការទប់ទល់ ជាមួយកូវីដ-១៩។

 

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

 

Close