ការឃ្លាំមើល និងផ្តល់យោបល់លើការដឹកនាំរបស់រាជរដ្ឋាភិបាលតាមគោលការណ៍ «ប៤»

ការឃ្លាំមើល និងផ្តល់យោបល់លើការដឹកនាំរបស់រាជរដ្ឋាភិបាលតាមគោលការណ៍ «ប៤»

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានកំពុងតាមឃ្លាំមើល និងផ្តល់យោបល់លើការដឹកនាំ របស់រាជរដ្ឋាភិបាល ជាពិសេសបច្ចុប្បន្ននេះយើងផ្តោតលើ គោលនយោបាយគ្រប់គ្រងកូវីដ-១៩ តាមគោលការណ៍ «ប៤» គឺបន្ត បន្ថែម បន្ថយ និងបញ្ឈប់។

១. បន្ត៖ អ្វី ដែលល្អ ឬ សមស្រប យើងគាំទ្រ និងលើកទឹកចិត្តឱ្យបន្តទៀត ហើយអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការ ដូចជាវិធានការ ៣កុំ ៣ការពារ និងការធ្វើតេស្តរហ័ស។ល។

២. បន្ថែម៖ អ្វី ដែលខ្វះខាតយើងសំណូមពរឱ្យមានវិធានការបន្ថែមទៀត ដូចជាវិធានការដោះស្រាយបញ្ហាស្បៀង បំណុលជូនប្រជាពលរដ្ឋ ការអនុញ្ញាតឱ្យពេទ្យឯកជនចូលរួមចាក់វ៉ាក់សាំង។ល។

៣. បន្ថយ៖ អ្វី ដែលមិនសូវសមស្រប យើងសំណូមពរឱ្យបន្ថយ ដូចជាបន្ថយការរឹតបន្តឹងនូវតំបន់មិនមានហានិភ័យខ្ពស់ ឬ តំបន់ដែលមានសារសំខាន់ដល់សេដ្ឋកិច្ច (ដូចជាផ្សារជាដើម)។

៤. បញ្ឈប់៖ អ្វី ដែលមិនសមស្រប យើងស្នើឱ្យបញ្ឈប់ ដូចជាការប្រកាសភ្លាម បិទភ្លាមជាដើម ឬ ការមិនចាំបាច់ឱ្យមានការហាមធ្វើដំណើរឆ្លងខេត្តជាដើម។

គបម តែងតែស្វែងរកនូវការចូលរួមមតិយោបល់ពីប្រជាពលរដ្ឋ លើការរៀបចំគោលនយោបាយដើម្បី ឱ្យឆ្លុះបញ្ចាំង និងឆ្លើយតបស្ថានភាពជាក់ស្តែង។

សូមប្រជាពលរដ្ឋខ្មែរ ចូលរួមយោបល់បន្ថែមលើការគ្រប់គ្រងកូវីដ-១៩ ដើម្បីជាការជួយដល់ការសម្រេចចិត្តរបស់អ្នកដឹកនាំនយោបាយ។

 

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

Close