ពេលវេលាមកដល់ដែលរាជរដ្ឋាភិបាលរៀបចំឱ្យមានថវិកាជាតិជួយសង្រ្គោះប្រទេសពីវិបត្តិកូវីដ-១៩

ពេលវេលាមកដល់ដែលរាជរដ្ឋាភិបាលរៀបចំឱ្យមានថវិកាជាតិជួយសង្រ្គោះប្រទេសពីវិបត្តិកូវីដ-១៩

 

សម្រាប់ប្រទេសជាតិទាំងមូល ដូចជាកម្ពុជា យើងមានថវិកាជាតិ និងទុនបំរុងជាតិ ដែលបានមកពីការចូលរួមពីប្រជាពលរដ្ឋ និងជារបស់ប្រជាពលរដ្ឋ។ គណបក្សកាន់អំណាចដែលដឹកនាំរាជរដ្ឋាភិបាល ទទួលបានសិទ្ធិអំណាច និងកាតព្វកិច្ចក្នុងការប្រមូល ចាត់ចែង និងប្រើប្រាស់ថវិកាជាតិ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល ដែលក្នុងនោះមានការរៀបចំឱ្យមានទុនបំរុងជាតិ សម្រាប់ប្រើប្រាស់ នៅពេលដែលប្រទេសជាតិជួបវិបត្តិនានា ជាពិសេសគ្រោះធម្មជាតិ អាសន្នរោគ និងសង្គ្រាមជាដើម។

ពេលវេលាមកដល់ហើយដែលរាជរដ្ឋាភិបាលរៀបចំឱ្យមានថវិកាជាតិ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់រូប និងពេលប្រទេសជាតិ ក្នុងពេលដែលប្រទេសជាតិកំពុងកំពុងជួបវិបត្តិអាសន្នរោគកូវីដ-១៩ ដោយរួមជាអាទិ៍ ចំណាយលើការធ្វើតេស្ត ទិញ និងចាក់វ៉ាក់សាំង ឧបត្ថម្ភស្បៀង ឧបត្ថម្ភជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋ ជួយគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសក្នុងវិស័យទេសចរណ៍ និងវិស័យផលិតកម្ម។

សភាជាតិដែលមានតំណាងរាស្រ្តក៏ត្រូវជួយជំរុញឲ្យរាជរដ្ឋាភិបាលរៀបចំនូវផែនការថវិកាជាក់លាក់ ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩ ផងដែរ។

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

Close