មេរៀនពីការបិទខ្ទប់ ដើម្បីគ្រប់គ្រងកូវីដ១៩ និងផលប៉ះពាល់ឲ្យល្អប្រសើរ

មេរៀនពីការបិទខ្ទប់ ដើម្បីគ្រប់គ្រងកូវីដ១៩ និងផលប៉ះពាល់ឲ្យល្អប្រសើរ

 

គិតត្រឹមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១

  • មុនបិទខ្ទប់អ្នកឆ្លងកូវីដ១៩៖ ២៧៤១នាក់ (មធ្យម ១៩៦នាក់ក្នុង១ថ្ងៃ)
  • ក្រោយបិទខ្ទប់អ្នកឆ្លងកូវីដ១៩៖ ១១០៨១ (មធ្យម ៦០១នាក់ក្នុង១ថ្ងៃ)

ការឆ្លងកូវីដ១៩ក្រោយអនុវត្តវិធានការបិទខ្ទប់ គឺមានការកើនឡើង ៣ដង ដែលមានន័យថាវិធានការ បិទខ្ទប់ហាក់មិនមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងកូវីដ១៩រាតត្បាត ប៉ុន្តែនិយាយក្នុងន័យវិជ្ជមានវិញ ការបិទខ្ទប់ ក៏បានរួមចំណែកទប់មិនឱ្យកូវីដ១៩ឆ្លងរាលដាលទៅកាន់សហគមន៍ដទៃផ្សេងទៀតដែរ។

អ្វីដែលជាមេរៀនគ្រប់គ្រងកូវីដ១៩ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សង្កេតឃើញថា៖

ទី១ កាលណាយើងបិទខ្ទប់កាន់តែយូរ ផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ ជីវភាព និងសុខភាពផ្លូវចិត្តកាន់តែខ្លាំង។

ទី២ ការបិទខ្ទប់ មិនចាំបាច់ត្រូវធ្វើគ្រប់កន្លែងនោះទេ ដោយធ្វើចំពោះភូមិឃុំសង្កាត់ដែលរងប៉ះពាល់ និងពង្រឹងការគ្រប់គ្រងចង្កោមឆ្លងឱ្យបានល្អ។

ទី៣ មានការយឺតយ៉ាវ និងកំណត់អាទិភាពមិនចំក្រុមគោលដៅគន្លឹះ (ជាពិសេសសម្រាប់ក្រុមអ្នកអាជីវករតាមផ្សារ និងក្រុមកម្មកររោងចក្រជាដើម)ក្នុងការចាក់វ៉ាក់សាំងកន្លងមក។

ជាយោបល់របស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ចាប់ពីពេលនេះវិធានការចាំបាច់៖

ទី១ បង្កើនការគ្រប់គ្រងតំបន់តូចៗមានហានិភ័យខ្លាំងឱ្យកាន់តែល្អប្រសើរ និងតាមគ្រប់គ្រងចង្កោមសង្ស័យ ផ្ទុកកូវីដ១៩ យកមកធ្វើតេស្ត និងព្យាបាលឱ្យលឿនព្រមទាំងទាន់ពេលដើម្បីទប់ទល់ការបង្កើតចង្កោមថ្មី និងការរីករាលដាលបន្ថែម។

ទី២ កាត់បន្ថយផលប៉ះពាល់ផ្នែកជីវភាព និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ដោយធានាឱ្យមានការដោះស្រាយបញ្ហាស្បៀង ទឹក និងថ្លៃភ្លើងសម្រាប់តំបន់បិទខ្ទប់ និងបរិយាយល្អក្នុងការរស់នៅ ដែលក្នុងនោះប្រជាពលរដ្ឋមិនត្រូវរស់ក្នុងភាពភ័យខ្លាច។

 

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

Close