បើទោះជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សតាមរយៈនៃអង្គសមាជកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក៏ដោយ ក៏ក្នុងនាមសមាជិកគណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគត យើងនៅតែរក្សាជំហរយ៉ាងរឹងមាំនៅក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត។
“គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែរក្សាជំហរយ៉ាងរឹងមាំរបស់ខ្លួនក្នុងការបន្តដំណើរសហការនៅក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ដើម្បីចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការអភិវឌ្ឍប្រកបដោយសមធម៌ និង ចីរភាព ព្រមទាំងសុខដុមរមនាសម្រាប់ប្រជាតិខ្មែរទាំងមូលនាពេលអនាគត”។
ការផ្លាស់ប្តូរនេះគឺធ្វើឡើងតាមរយៈលក្ខន្តិករបស់គណបក្សដែលចែងអំពីអាណត្តិរបស់ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សដែលអាចដឹកនាំបានត្រឹមតែពីរអាណត្តិ ស្មើនឹង១០ឆ្នាំយ៉ាងយូរប៉ុណ្ណោះ។