លោកសេក សុខាត្រូវបានជ្រើសរើសជាប្រធានបក្សគ.ប.ម ជំនួសប្រធានចាស់គឺលោកយ៉េង វីរៈ

0 34

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី ដោយលោក សេក សុខា ត្រូវបានជ្រើសរើសឱ្យកាន់តួនាទីជាប្រធានបក្សជំនួសប្រធានចាស់ គឺលោក យ៉េង វីរៈ។ការរុះរើសក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានពេលនេះ គឺធ្វើឡើងតាមរយៈសមាជ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីប្រធានគណៈកម្មាធិការទាំង៣ របស់គណបក្សនេះបានផុតអាណត្តិ។ សេចក្ដីប្រកាសនៅលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឱ្យដឹងដូច្នេះថា៖ «នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរៀបចំសមាជបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្ស បន្ទាប់ពីប្រធានគណៈកម្មាធិការទាំងបីរបស់គណបក្សបានផុតអាណត្តិ»។

តាមរយៈនៃការបោះឆ្នោតដោយសំងាត់អង្គសមាជ បានសម្រេចបោះឆ្នោតជ្រើសរើសលោក សេក សុខា ឱ្យធ្វើជាប្រធានប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក មាន អ៊ាង ធ្វើជាប្រធានគណៈកម្មាធិការនាយក និងលោក ធួក បូណា ជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ជំនួសលោកស្រី ប្រុក វ៉ាន្នី។ការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីនេះ ត្រូវបានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អះអាងថា ធ្វើឡើងតាមលក្ខន្តិកៈរបស់គណបក្សដែលគណៈកម្មាធិការនីមួយៗ ត្រូវបានកំណត់អាណត្តិដឹកនាំបានត្រឹម ២អាណត្តិ ពោល គឺរយៈពេលយ៉ាងយូរ១០ឆ្នាំប៉ុណ្ណោះ៕

ដោយ៖ ឈឹម សុភទ្ទ

ប្រភព៖ វាយោ

Leave A Reply

Your email address will not be published.