លក្ខន្តិកៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

លក្ខន្តិកៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

លក្ខន្តិកៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

នៅថ្ងៃទី០២ ខែ សីហា ឆ្នាំ២០១៥ តំណាងប្រជាពលរដ្ឋចំនួន១០ឃុំ​/សង្កាត់មកពី​ខេត្ត កំពង់ស្ពឺ កំពត តាកែវ និង រាជធានីភ្នំពេញ ក្រោមកិច្ចសម្របសម្រួលពីសមាជិក   បណ្តាញសង្គមខ្មែរដើម្បីខ្មែរ បាន​ជួបជុំគ្នាជាលើកដំបូងដើម្បីបង្កើតគណបក្ស​នយោ-​បាយ​មួយមានឈ្មោះថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម)​ ដែល​មាន​គុណ​តម្លៃ​​ “សាមគ្គីភាព យុត្តិធម៌ អហិង្សា” និង ទស្សនវិស័យសំខាន់ក្នុងការកសាង​ប្រទេស​កម្ពុជាឲ្យ ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ  និង ប្រទេសជាតិមានអធិបតេយ្យ​ពេញលេញ

ដើម្បីសម្រេចគោលបំណងវែងឆ្ងាយនេះ គបម មានបេសកកម្មបណ្តុះ​អ្នកដឹកនាំ​ល្អ និងកសាងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យឲ្យបានទូទាំងប្រទេស។

រចនាសម្ព័ន្ធ គបម នឹងត្រូវរៀបចំតាមគោលការណ៍​គ្រឹះ​​សំខាន់ៗដូចខាងក្រោម ៖

១. ស្ម័គ្រចិត្ត និង បើកចំហរ

២. សមាជិកាធិបតេយ្យ

៣. ប្រជាធិបតេយ្យបែបវិមជ្ឈការ

៤. អ្នកដឹកនាំដើរតួនាទីជាអ្នកសម្របសម្រួល និង ពង្រឹងសមត្ថភាពសមាជិក និងប្រជាពលរដ្ឋទូទៅ

៥. ភាពជាម្ចាស់ ជាពិសេសស្វ័យភាពហិរញ្ញវត្ថុ។

ចុចទីនេះដដើម្បីទាញយក លក្ខន្តិកៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាPDF 

 

 

Related Articles

Close