«យុវជន គបម ជាថ្នាល់បណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមបែបប្រជាធិបតេយ្យមូលដ្ឋាន។ គបម រួមចំណែកបន្តស្មារតីរបស់ លោក បណ្ឌិត កែម ឡី! សំឡេងអ្នក អនាគតជាតិ! អនាគតរបស់យើង យើងជាអ្នកសម្រេច!»

ការរៀបចំក្រុមយុវជនរបស់គណបក្សនយោបាយ

ស្ថាប័នយុវជន របស់ គបម ត្រូវបានកសាងឡើងមកដោយប្រើប្រាស់គោលការណ៍ ដែលបង្កលក្ខណៈអំណោយផលដល់យុវជន ឲ្យមានលំហសិទ្ធិសេរីភាព និងឱកាសដឹកនាំស្មើៗគ្នា។

លក្ខន្តិកៈគណបក្ស

មានកំណត់កូតាយុវជនក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និង រចនាសម្ព័ន្ធដឹកនាំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ឥទ្ធិពលពិតប្រាកដ

យុវជន គបម ចូលរួមក្នុងសេចក្តីសម្រេចចិត្តរបស់​អង្គការ​កំពូល​របស់​គណបក្សគឺសមាជជាតិ និងស្ថាប័ន​នានា ជាពិសេសផ្នែកនីតិប្បញ្ញត្តិ និងនីតិ​ប្រតិបត្តិ។

ស្វ័យភាពនៃស្ថាប័ន

យុវជន គបម មានសិទ្ធិគាំទ្រ និងតស៊ូមតិលើការដឹកនាំគណបក្ស និងកម្មវិធីនយោបាយ ព្រមទាំងគ្រប់គ្រងហិរញ្ញវត្ថុដោយខ្លួនឯង។

ការបណ្តុះបណ្តាល

សមាជិកនៃយុវជន គបម ទទួលវគ្គបណ្តុះបណ្តាលពីគណបក្សផ្ទាល់ និងពីសំណាក់ស្ថាប័នដៃគូទាំងក្នុង និងក្រៅប្រទេស។

ចូលមើលព័ត៌មានថ្មីៗលើទំព័រហ្វេសប៊ុកផ្លូវការ

ចុចទីនេះ