លក្ខន្តិកៈ
ប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងកសាងសង្គមប្រជាធិបតេយ្យឡើងវិញ ចាប់តាំងពីឆ្នាំ១៩៩៣ ដោយឈរនៅលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏ដំណើរការកសាងប្រជាធិបតេយ្យ នៅមានបញ្ហាប្រឈមច្រើន ដោយសារអ្នកនយោបាយខ្មែរ នៅមានចរិតនិយមអំណាច បញ្ជាពីលើមកក្រោម ទាំងក្នុងការដឹកនាំរដ្ឋ ក៏ដូចជាការដឹកនាំគណបក្សនយោបាយ។ ប្រជាពលរដ្ឋមិនបានទទួលការពន្យល់អប់រំ ឱ្យយល់ដឹងច្បាស់អំពីគោលគំនិត គោលការណ៍ ក៏ដូចជារូបរាងពិតប្រាកដរបស់ប្រជាធិបតេយ្យឡើយ។
ដោយហេតុនេះហើយ ទើបមានការផ្តួចផ្តើមគំនិតពីក្រុមបញ្ញវន្ត ធ្វើការសិក្សាស្រាវជ្រាវ និងពិគ្រោះយោបល់ជាមួយនឹងតួអង្គពាក់ព័ន្ធ ជាពិសេសជាមួយនឹងតំណាងប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងឃុំមួយចំនួន ដើម្បីចងក្រងឯកសារ និងផ្សព្វផ្សាយអំពីគោលគំនិត គោលការណ៍ និងប្រព័ន្ធប្រជាធិបតេយ្យ។ ជាលទ្ធផល មានការចងក្រងបង្កើត «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន» ដែលមានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងពីក្រោមមកលើ សមាជិកមានភាពជាម្ចាស់ និងបណ្តុះបណ្ដាលអ្នកដឹកនាំបែបប្រជាធិបតេយ្យជាច្រើននៅតាមមូលដ្ឋាន និងតាមវិស័យ ក្នុងគោលបំណងរួមចំណែកកសាងសង្គមប្រជាធិបតេយ្យដ៏ពិតប្រាកដ និងល្អប្រពៃមួយ ដែលប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យពេញលេញ។
ប្រការ ១ .-
គណបក្សនយោបាយនេះមានឈ្មោះថា “គណបក្សប្រជាធិបតេយ្យមូលដ្ឋាន” ជាភាសាអង់គ្លេស “Grassroots Democratic Party” សរសេរអក្សរកាត់ជាភាសាខ្មែរ “គ.ប.ម.” និងជាភាសាអង់គ្លេស “GDP”។
ប្រការ ២ .-
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានសញ្ញាសម្គាល់ត្រីកោណ តំណាងឱ្យ ប្រជាធិបតេយ្យពីក្រោមមកលើ យកមូលដ្ឋានជាធំ ដែលមានផ្ទៃខាងក្នុងពណ៌បៃតង ជ្រុងបាតពណ៌ក្រហម ជ្រុងទាំងសងខាងពណ៌ខៀវ និងអក្សរ “គ ប ម” ពណ៌សនៅចំកណ្តាលផ្ទៃទាំងមូល។ ពណ៌បៃតង តំណាងឱ្យ “ធម្មជាតិ កសិកម្ម និងប្រជាធិបតេយ្យមូលដ្ឋាន”, ពណ៌ក្រហម តំណាងឱ្យ “ការតស៊ូ ព្យាយាម និងយុត្តិធម៌”, ពណ៌ខៀវ តំណាងឱ្យ “សិទ្ធិ សេរីភាព និងច្បាប់”, ពណ៌ស តំណាងឱ្យ “តម្លាភាព ស្មោះត្រង់ និងសុចរិតភាព”។
ប្រការ ៣ .-
បាវចនា និងគុណតម្លៃរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺ សាមគ្គីភាព យុត្តិធម៌ អហិង្សា។
ប្រការ ៤ .-
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កំណត់យកថ្ងៃបង្កើតគណបក្សជាផ្លូវការ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ជាថ្ងៃដែលអ្នកស្រលាញ់ប្រជាធិបតេយ្យបែបវិមជ្ឈការ មកពីឃុំ-សង្កាត់ចំនួន១០ និងបណ្តាញសង្គមខ្មែរដើម្បីខ្មែរ បានផ្ដួចផ្តើមគំនិតបង្កើតគណបក្សនយោបាយមួយ តាមរយៈសមាជដំបូង ដើម្បីអនុម័តលើឯកសារគោល និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ បណ្តោះអាសន្ន។
ប្រការ ៥ .-
ទីស្នាក់ការកណ្តាលគណបក្សប្រជាធិបតេយមូលដ្ឋាន តាំងនៅផ្ទះលេខ៣៨, ផ្លូវ១៩៧២, ភូមិពោងពាយ, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ។ ទីស្នាក់ការនេះអាចផ្លាស់ប្ដូរទៅតាំងនៅទីកន្លែងផ្សេងទៀតបាន តាមការសម្រេចរបស់គណៈកម្មាធិការនាយក។
គណបក្សអាចបើកទីស្នាក់ការដែលជាសាខានៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ និងភូមិ ទូទាំងប្រទេសកម្ពុជា និងមានសាខានៅតាមប្រទេសនានាលើសកលលោក។
ប្រការ ៦ ថ្មី.-(១)
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់ ស្តីពីគណបក្សនយោបាយនៃព្រះរាជាណាចក្រកម្ពុជា គោរពគោលការណ៍នៃលទ្ធិប្រជាធិប តេយ្យ សេរីពហុបក្ស។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អាចធ្វើសម័្ពន្ធភាពទ្វេភាគី ឬពហុភាគីបាន។
ប្រការ ៧.-
ទស្សនវិស័យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានគឺ “ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យពេញលេញ”។
ប្រការ ៨ .-
បេសកកម្មរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានគឺ “បណ្តុះអ្នកដឹកនាំល្អ និងកសាងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យទូទាំងប្រទេស”។
ប្រការ ៩ .-
គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានគោលនយោបាយដូចតទៅ ៖
ប្រការ ១០.-
គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានគោលការណ៍គ្រឹះដូចតទៅ ៖
ប្រការ ១១ .-
ពលរដ្ឋកម្ពុជាទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅអាចចូលជាសមាជិក គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាន។ បែបបទនៃការសុំចូលជាសមាជិក មានចែងក្នុង បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។
ប្រការ ១២ .-
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អនុវត្តតាមគោលការណ៍សមាជិកាធិបតេយ្យ មានន័យថា យកសមាជិកជាធំ។ ភាពរឹងមាំ និងរីកចម្រើនរបស់គណបក្ស អាស្រ័យលើការចូលរួមរបស់សមាជិក ក្នុងការពង្រឹង និងពង្រីកគណបក្ស។
ប្រការ ១៣ .-
សមាជិករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានពីរប្រភេទ ៖
– សមាជិកជំហរ
– សមាជិកគាំទ្រ
សមាជិកទាំងអស់ត្រូវគោរព និងដើរតាមគោលការណ៍រួមរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ប្រការ ១៤ .-
សមាជិកជំហរចូលរួមប្រជុំ និងចូលរួមសកម្មភាពរបស់គណបក្សដោយទៀងទាត់ និងមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។
ប្រការ ១៥ .-
សមាជិកគាំទ្រចូលរួមប្រជុំ និងចូលរួមសកម្មភាពរបស់គណបក្សខ្លះៗ និងមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។
ប្រការ ១៦ .-
សមាជិកគណបក្សអាចបាត់បង់សមាជិកភាពរបស់ខ្លួនដោយ ៖
– មរណភាព
– ការសុំលាលែងជាលាយលក្ខណ៍អក្សរ ដាក់ជូនប្រធានគណៈកម្មាធិការឃុំ-សង្កាត់ ឬអគ្គលេខាធិការដ្ឋាន
– ការបញ្ចប់សមាជិកភាពពីគណបក្ស។
ប្រការ ១៧ .-
សមាជិកជំហររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានសិទ្ធិដូចតទៅ ៖
សមាជិកជំហររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានកាតព្វកិច្ចដូចតទៅ ៖
ប្រការ ១៨ .–
សមាជិកគាំទ្ររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានកាតព្វកិច្ចដូចតទៅ ៖
សមាជិកគាំទ្ររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានកាតព្វកិច្ចដូចតទៅ ៖
ប្រការ ១៩ .-
សិទ្ធិរបស់សមាជិកជំហរ ឬសមាជិកគាំទ្រអាចត្រូវបានដកចេញ ក្នុងករណីសមាជិកណាម្នាក់មិនបានបំពេញកាតព្វកិច្ចបានត្រឹមត្រូវ។ ការដកសិទ្ធិរបស់សមាជិកមានចែងក្នុង បទបញ្ជាផ្ទៃក្នុង។
ប្រការ ២០ .-
សមាជិកណាម្នាក់ អាចនឹងត្រូវបាត់សមាជិកភាព ក្នុងករណីរំលោភធ្ងន់ធ្ងរដល់គោលការណ៍រួមរបស់គណបក្ស។ នីតិវិធីនៃការបញ្ចប់សមាជិកភាពមានចែងក្នុងបទបញ្ជាផ្ទៃក្នុង។
ប្រការ ២១ .–
ក.គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានរចនាសម្ព័ន្ធដឹកនាំដូចតទៅ ៖
ខ.ចំនួនសមាជិកចាំបាច់ “កូរ៉ុម” នៃការរៀបចំសមាជ និងកិច្ចប្រជុំគណៈកម្មាធិការនានា និងការធ្វើសេចក្ដីសម្រេច ៖
ផ្នែកទី១
ប្រការ ២២ ថ្មី.–(១)
សមាជជាតិជាអង្គការកំពូលរបស់គណបក្ស។ សមាជជាតិមានតួនាទី និងភារកិច្ចដូចតទៅ ៖
សមាជជាតិមានសមាជិកប្រតិភូចូលរួមយ៉ាងតិចចំនួន១០០នាក់។ សមាជជាតិអាចប្រព្រឹត្តទៅបានលុះណាមានចំនួនសមាជិកចាំបាច់ (កូរ៉ុម) ចូលរួមយ៉ាងតិច ២/៣ (ពីរភាគបី) នៃសមាជិកប្រតិភូទាំអស់។
ប្រការ ២៣ ថ្មី.–
សមាជជាតិមានពីរប្រភេទគឺ សមាជសាមញ្ញ និងសមាជវិសាមញ្ញ។
ដោយមានការយល់ព្រមពីគណៈកម្មាធិការនាយក គណៈកម្មាធិការប្រតិបត្តិមានភារកិច្ចកោះប្រជុំ និងរៀបចំសមាជសាមញ្ញ និងវិសាមញ្ញ។
ផ្នែកទី២
ប្រការ ២៤ ថ្មី.–(១)
គណៈកម្មាធិការនាយក ដែលជាអង្គការកំពូលទីពីររបស់គណបក្សបន្ទាប់ពីសមាជថ្នាក់ជាតិ ដើរតួនាទីជាស្ថាប័ននីតិប្បញ្ញត្តិរបស់គណបក្ស។ គណៈកម្មាធិការនាយកដឹកនាំដោយប្រធាន ១រូប និងអនុប្រធាន ១ ទៅ ៣រូប។ គណៈកម្មាធិការនាយក មានសមាជិកចំនួន យ៉ាងតិច២៥ រូប។
នីតិវិធីក្នុងការជ្រើសរើស និងផ្លាស់ប្តូរសមាជិកគណៈកម្មាធិការនាយកមានចែងក្នុងបទបញ្ជាផ្ទៃក្នុង។ កូតាស្រ្តី និងយុវជនមានចែងក្នុងគោលនយោបាយ និងផែនការរបស់គណបក្ស។
ប្រការ ២៥ ថ្មី.–
គណៈកម្មាធិការនាយកមានតួនាទី និងភារកិច្ច ដូចតទៅ ៖
ប្រការ ២៦ ថ្មី .–
គណៈកម្មាធិការនាយកមានអាណត្តិ ៥ឆ្នាំ។ គណៈកម្មាធិការនាយកចាស់នឹងអស់សុពលភាពនៅពេលមានគណៈកម្មាធិការនាយកថ្មីចូលកាន់តំណែង។
ផ្នែកទី៣
ប្រការ ២៧ ថ្មី.–(១)
គណៈកម្មាធិការប្រតិបត្តិជាស្ថាប័នប្រតិបត្តិប្រចាំថ្ងៃរបស់គណបក្ស។ គណៈកម្មាធិការប្រតិបត្តិមានសមាសភាពប្រធាន ១រូប អនុប្រធាន ១ ទៅ ៣រូប អគ្គលេខាធិការ ១រូប អគ្គហេរញ្ញិក ១រូប តំណាងយុវជន ២រូប (ស្រី ១រូប និងបុរស ១រូប) តំណាងស្រ្តី ១រូប និងអ្នកនាំពាក្សគណបក្ស ១រូប។
ប្រការ ២៨ ថ្មី .–
គណៈកម្មាធិការប្រតិបត្តិមានសមាសភាពដូចតទៅ ៖
ប្រការ ២៩ ថ្មី.–
គណៈកម្មាធិការប្រតិបត្តិមានតួនាទី និងភារកិច្ចដូចតទៅ ៖
ប្រការ ៣០ ថ្មី .–
គណៈកម្មាធិការប្រតិបត្តិ មានអាណត្តិ ៥ឆ្នាំ។ គណៈកម្មាធិការប្រតិបត្តិចាស់ នឹងអស់សុពលភាពនៅពេលគណៈកម្មាធិការប្រតិបត្តិថ្មីចូលកាន់តំណែង។
ប្រការ ៣១ ថ្មី .–
តួនាទី និងភារកិច្ចរបស់ប្រធានគណៈកម្មាធិការប្រតិបត្តិ អនុប្រធាន អគ្គលេខាធិការ អគ្គហេរញ្ញិក និងអ្នកនាំពាក្យ មានចែងក្នុងបទបញ្ជាផ្ទៃក្នុង។
ផ្នែកទី៤
ប្រការ ៣២ ថ្មី.–(១)
គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យដើរតួនាទីជាស្ថាប័នតុលាការនៅក្នុង គណបក្ស។ គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យមានសមាសភាព ប្រធាន ១រូប អនុប្រធាន ១ ទៅ ៣រូប សមាជិក ៤រូប និងលេខាធិការ ១រូប។
ប្រការ ៣៣ ថ្មី .–
គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ មានសមាសភាពដូចតទៅ ៖
ប្រការ ៣៤ .–
តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យមានដូចតទៅ ៖
ប្រការ ៣៥ ថ្មី .–
គគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យមានអាណត្តិ ៥ឆ្នាំ។ គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យចាស់នឹងអស់សុពលភាព នៅពេលមានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យថ្មីចូលកាន់តំណែង។
គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យមានសិទ្ធិស្នើសុំដល់យន្តការជ្រើសតាំង តួនាទីក្នុងរចនាសម្ព័ន្ធដឹកនាំគណបក្ស ឱ្យដកហូតតួនាទីណាមួយ នៅក្នុងរចនាសម្ព័ន្ធដឹកនាំពីសមាជិកណាម្នាក់ ក្នុងករណីរកឃើញថាសមាជិកនោះមានកំហុសធ្ងន់ធ្ងរ។
ប្រការ ៣៦ ថ្មី .–
ការហាមឃាត់ញាតិលោហិត និងញាតិពន្ធទី១ ក្នុងសមាសភាពរចនាសម្ព័ន្ធដឹកនាំគណបក្សមានចែងក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស។
ប្រការ ៣៧ ថ្មី .-
ប្រធានគណៈកម្មាធិការនាយក ប្រធានគណៈកម្មាធិការប្រតិបត្តិ និងប្រធានគណៈ កម្មាធិការដោះស្រាយវិវាទ និងវិន័យ មានអាណត្តិ ៥ឆ្នាំ។ ប្រធានគណៈកម្មាធិការនាយក ប្រធានគណៈកម្មាធិការប្រតិបត្តិ និងប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ អាចកាន់តួនាទីត្រឹម ២អាណត្តិ។ តួនាទីដឹកនាំផ្សេងៗទៀត នៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់គណបក្ស ត្រូវបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរក្រោយការដឹកនាំបាន ២អាណត្តិ។ សមាជិកដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធដឹកនាំ នឹងអាចត្រូវបានដកចេញពីតួនាទីតាមយន្តការជ្រើសតាំង ក្នុងចន្លោះអាណត្តិក្នុងករណីចាំបាច់។
ផ្នែកទី៥
ប្រការ ៣៨
គណៈកម្មាធិការសម្របសម្រួលមានតួនាទី និងភារកិច្ចសម្របសម្រួលការងាររវាង គណៈកម្មាធិការនាយក គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការដោះស្រាយវិវាទ និង វិន័យ ពិគ្រោះយោបល់លើបញ្ហាសំខាន់ៗ និងបន្ទាន់ និងតម្រង់ទិសដៅជាយុទ្ធសាស្រ្តរបស់គណបក្ស។
ប្រការ ៣៩ ថ្មី .–
គណៈកម្មាធិការសម្របសម្រួលមានសមាសភាពដូចតទៅ ៖
ប្រការ ៤០ ថ្មី .–
គណៈកម្មាធិការសម្របសម្រួលមានដំណើរការដូចតទៅ ៖
ផ្នែកទី៦
ប្រការ ៤១
ថ្នាក់ក្រោមជាតិមានសមាជថ្នាក់រាជធានី-ខេត្ត និងឃុំ-សង្កាត់។ សមាជថ្នាក់រាជធានី-ខេត្ត មានតួនាទីនិងភារកិច្ចដូចតទៅ ៖
សមាជថ្នាក់ឃុំ-សង្កាត់ មានតួនាទីនិងភារកិច្ចដូចតទៅ ៖
សេចក្តីសម្រេចរបស់សមាជថ្នាក់ក្រោមជាតិ ត្រូវអនុម័តដោយសំឡេងភាគច្រើនដាច់ខាតច្រើនជាង ៥០% (ហាសិបភាគរយ) នៃសមាជិកវត្តមានដែលមានសិទ្ធិបោះឆ្នោត។
ការរៀបចំនិងការប្រព្រឹត្តទៅរបស់សមាជថ្នាក់ក្រោមជាតិ និងនីតិវិធីនៃការបោះឆ្នោត និងផ្តល់សេចក្តីទុកចិត្ត តួនាទីនិងភារកិច្ច និងដំណើរការរបស់គណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យថ្នាក់រាជធានី-ខេត្ត មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស។
ប្រការ ៤២ ថ្មី .-
សមាជថ្នាក់ក្រោមជាតិមានពីរប្រភេទគឺ សមាជសាមញ្ញ និងសមាជវិសាមញ្ញ។
គណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ មានភារកិច្ចកោះប្រជុំ និងរៀបចំសមាជសាមញ្ញ និងវិសាមញ្ញថ្នាក់ក្រោមជាតិ។
ប្រការ ៤៣ ថ្មី .–
ក្នុងករណីសមាជថ្នាក់ក្រោមជាតិ មិនទាន់អាចរៀបចំបាន គណៈកម្មាធិការប្រតិបត្តិ មានសិទ្ធិជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្នថ្នាក់ក្រោមជាតិ ដើម្បីបំពេញការងារនៅក្នុងអន្តរកាល។ គណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ននឹងអស់សុពលភាព នៅពេលមានគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ ដែលបោះឆ្នោតដោយសមាជថ្នាក់ក្រោមជាតិមកជំនួស។
ប្រការ ៤៤ .–
ប្រភពថវិកា និងទ្រព្យសម្បត្តិរបស់គណបក្សបានមកពី ៖
ប្រការ ៤៥ .–
គោលការណ៍គ្រប់គ្រងចំណូល-ចំណាយរបស់គណបក្សមានដូចតទៅ ៖
គោលការណ៍ចំណូល-ចំណាយលម្អិត មានចែងក្នុងគោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុរបស់គណបក្ស។
ប្រការ ៤៦ .-
គណៈកម្មាធិការនាយកមានភារកិច្ចទទួលខុសត្រូវធានានូវតម្លាភាព និងគណនេយ្យភាព ក្នុងការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរបស់គណបក្ស ដោយតម្រូវឱ្យមានរបាយការណ៍ហិរញ្ញវត្ថុទៀងទាត់ និងការធ្វើសវនកម្មរៀងរាល់ឆ្នាំ។
ប្រការ ៤៧ .–
សមាជជាតិគឺជាស្ថាប័នតែមួយគត់ ដែលមានសិទ្ធិធ្វើវិសោធនកម្មលក្ខន្តិកៈ ឬ រំលាយគណបក្ស។ ការកោះប្រជុំសមាជជាតិ ក្នុងគោលបំណងវិសោធនកម្មលក្ខន្តិកៈ ឬរំលាយគណបក្ស ត្រូវមានការយល់ព្រមពីគណៈកម្មាធិការនាយក ក្នុងសំឡេងឆ្នោតភាគច្រើន (២/៣) នៃសមាជិកគណៈកម្មាធិការនាយកទាំងអស់ ប្រធានគណបក្ស និងប្រធាន គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ។
ប្រការ ៤៨ .-
ករណីគណបក្សត្រូវរំលាយ ទ្រព្យសម្បត្តិទាំងអស់របស់គណបក្ស បន្ទាប់ពីមានការជម្រះបញ្ជីរួចរាល់ ត្រូវប្រគល់ជូនអង្គការមនុស្សធម៌នានា ដែលកំណត់ដោយសមាជចុងក្រោយរបស់គណបក្ស។
ប្រការ ៤៩ .–
អន្តរប្បញ្ញត្តិ គឺជាប្បញ្ញត្តិសម្រាប់អនុវត្តក្នុងអន្តរកាល។ អន្តរកាល គឺដំណាក់កាលនៃការរៀបចំសម្រាប់អាណត្តិទី១របស់គណបក្ស។
ប្រការ ៥០ .-
សមាជជាតិលើកទី១របស់គណបក្សមានភារកិច្ចដូចតទៅ ៖
ដំណើរការលម្អិតនៃសមាជជាតិលើកទី១មានចែងក្នុងបទបញ្ជាផ្ទៃក្នុង។
ប្រការ ៥១ .-
គណៈកម្មាធិការនាយកទី១មានសមាសភាពមកពី ៖
ដំណើការលម្អិតនៃការជ្រើសរើសសមាសភាពគណៈកម្មាធិការនាយកទី១ មានចែងក្នុងបទបញ្ជាផ្ទៃក្នុង។
ប្រការ ៥២ .-
បទបញ្ជាផ្ទៃក្នុង គោលការណ៍គ្រប់គ្រង បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានារបស់ គណបក្សត្រូវស្របនឹងលក្ខន្តិកៈរបស់គណបក្សជាដាច់ខាត។
ប្រការ ៥៣ ថ្មី .- (១)
លក្ខន្តិកៈនេះត្រូវបានអនុម័តដោយគណៈកម្មាធិការបណ្តោះអាសន្ន របស់គណបក្ស ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
លក្ខន្តិកៈនេះត្រូវបានធ្វើវិសោធនកម្មទី១ និងអនុម័តដោយសមាជជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
លក្ខន្តិកៈនេះត្រូវបានធ្វើវិសោធនកម្មលើទី២ និងអនុម័តដោយសមាជជាតិ ថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២៥។
លក្ខន្តិកៈនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាដោយប្រធានគណបក្ស។