គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានអង្កេតឃើញថា ភាគីថៃកំពុងបង្ហាញទង្វើឈ្លានពានប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗ រហូតបង្កឲ្យមានការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កាលពីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ។
គបម សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានប្រទេសកម្ពុជា និងបង្កការផ្ទុះអាវុធទ្រង់ទ្រាយធំ ពីសំណាក់ភាគីថៃ។
គបម សូមអំពាវនាវដល់ សមាជិកសមាជិកា អ្នកគាំទ្រ ក៏ដូចជាប្រជាពលរដ្ឋគ្រប់និន្នាការ និងគ្រប់រូប ឲ្យមានសាមគ្គីភាព និងរួបរួមគ្នា គាំទ្របងប្អូនកងទ័ពនៃព្រះរាជាណាចក្រកម្ពុជា ដ៏អង់អាចក្លាហានរបស់យើង។
គបម សូមសម្ដែង ការកោតសរសើរ និងគោរព ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញបេសកម្មការពារទឹកដី និងអធិតេយ្យភាពជាតិ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរជាមួយបងប្អូនកងទ័ព នៃព្រះរាជាណាចក្រកម្ពុជា ទាំងស្មារតី និងការគាំទ្រពីសមរភូមិក្រោយ និងសូមបួងសួងឲ្យបងប្អូនកងទ័ពទទួលបានសេចក្តីសុខសុវត្ថិភាព ពោរពេញដោយកម្លាំងកាយ កម្លាំងចិត្ត និងជោគជ័យក្នុងបេសកកម្មការពារជាតិយើង៕

